រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយផែនការ ការពារក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់កម្លាំងចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម។
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ក្រសួងមហាផ្ទៃបានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើង រហូតដល់២៩៥ទូក និងកីឡាករជិតពីរម៉ឺននាក់។
យ៉ាងណាក៏ដោយឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានប្រាប់ដល់កម្លាំងទាំងអស់ត្រូវត្រៀមកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការឲ្យបានទាន់ពេលវេលា និងប្រកបដោយទទួលខុសត្រូវខ្ពស់បំផុតពេលដែលប្រជាពលរដ្ឋ មានបញ្ហាអ្វីកើតឡើងជាយថាហេតុ៕
ប្រភព៖ នគរបាលជាតិ






