នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២០ មេសានេះ បានឲ្យដឹងថា ចំនួនវត្ថុសំណាកដែលបានធ្វើវិភាគទាំងអស់ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី១៩ មេសា មានចំនួន៩,៧៩២។
បើតាមក្រសួងសុខាភិបាល ការអនុវត្តធ្វើតេស្តរកវីរុសកូវីដ១៩ បានច្រើនជាងប្រទេសបណ្តាប្រទេសអាស៊ានមួយចំនួន ធៀបទៅនឹងចំនួនប្រជាជន។
ក្រសួងកត់សំគាល់ឃើញថា ត្បិតរយៈពេលមួយសប្តាហ៏កន្លងទៅ កម្ពុជារកមិនឃើញអ្នកឆ្លងវីរុសកូវីដ១៩ និងមានអ្នកជំងឺជាបន្តបន្ទាប់បានជាសះស្បើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ខ្ពស់បំផុត ទៅតាមបទបញ្ជារបស់រាជ រដ្ឋាភិបាល។






