រយៈពេល៧៣ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្រលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ជាង១០ ម៉ឺន គ្រឿង ក្នុងនោះមានម៉ូតូ ៧៤,១១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៦២៦គ្រឿង។
នេះបើតាមអគ្គស្នងការនគរបាលជាតិ។
បើតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ដឹកលើសទម្ងន់ លើសចំណុះ អត់ស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដៃ។
ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែ ក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ ប្រើ ប្រាស់ទូរស័ព្ទជាដើម។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៦លើកផងដែរ ក្នុងនោះស្លាប់ ៣នាក់ របួស០៩នាក់ (របួសធ្ងន់ ០៧នាក់)៕
សំ វណ្ណា