ថ្ងៃ សៅរ៍ ទី១៧ ខែ ឧសភា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តការបើកការវាយលុកលើរ៉ាហ្វា បន្ទាប់ពីជម្លៀសជនស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល បានអនុម័តការបើកការវាយលុកលើតំបន់រ៉ាហ្វា បន្ទាប់ពីប្រជាជនស៊ីវិលត្រូវបានជម្លៀសចេញ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍។ កាលពីព្រឹកថ្ងៃចន្ទ កងទ័ពបានទម្លាក់ខិត្តប័ណ្ណ ដោយហៅជនស៊ីវិលនៅក្រុង Rafah ឲ្យជម្លៀសចេញ។ ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សី បាននិយាយថា ក្នុងពេលជាមួយ គ្នានោះ កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទ.លើតំបន់នៅភាគខាងកើត Rafah ក្នុងតំបន់ Gaza Strip ភាគខាងត្បូង។ ប្រភព និងសាក្សីបានប្រាប់ស៊ីនហួថា ការវាយ ប្រហារតាម អាកាសរបស់អ៊ីស្រាអែលបានបង្កើតខ្សែក្រវាត់ភ្លើងនៅតំបន់ជុំវិញព្រលានយន្តហោះ Gaza និងនៅជាយក្រុងនៃសង្កាត់ Al-Salam ភាគខាងកើតនៃ រថក្រោះអ៊ីស្រាអែលមួយ ត្រូវបានគេឃើញនៅជិតច្រកឆ្លងកាត់ Shalom Kerem នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលជាប់ព្រំដែន Gaza Strip នៅថ្ងៃទី០៦ ខែឧសភាឆ្នាំ ២០២៤៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
  • លោក រីស៊ី ស៊ូណាក់ ប្តេជ្ញាចិត្តតស៊ូប្រយុទ្ធសម្រាប់ការបោះឆ្នោតជាតិ ក្រោយបក្សអភិរក្សចាញ់ឆ្នោតមូលដ្ឋាន អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ (Rishi Sunak) លើកឡើងថា លោកត្រូវតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការតស៊ូប្រយុទ្ធសម្រាប់ការបោះឆ្នោតជាតិ ដោយការបញ្ជាក់របស់លោក ធ្វើឡើងបន្ទាប់ពីគណបក្សអភិរក្សនិយមធ្លាក់ចុះការគាំទ្រនៅក្នុងការបោះ ឆ្នោតថ្នាក់មូលដ្ឋានកាលពីចុងសប្តាហ៍មុន ។នៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន ក្រុមអ្នកអភិរក្ស បានបាត់បង់អាសនៈក្រុមប្រឹក្សាមូលដ្ឋានរហូតដល់ ៤៧៤ សំឡេង ដោយគណបក្សពលករដែលជាបក្សប្រឆាំងធំជាងគេ ទទួលបានការគាំទ្រចំនួន ១៨៦ សំឡេង ហើយគណបក្សប្រជាធិប តេយ្យសេរី បានពង្រីកការគាំទ្រក្នុងចំនួន ១០៤ សំឡេង ។ នាយករដ្ឋមន្ត្រីអង់គ្លេស បានបន្តស្វែងរកប្រជាប្រិយភាពត្រឡប់មកវិញ ជាមួយនឹងសេចក្តីប្រកាសមួយចំនួន រួមមានទាំងកំណែទម្រង់សុខុមាលភាព និងក្តីសង្ឃឹមដែលគ្របដណ្តប់លើដំណើរការនៃសេដ្ឋកិច្ចក្នុងត្រីមាសទីមួយនៅឆ្នាំនេះ ក៏ដូចជាបង្ហាញថាចក្រភពអង់គ្លេសបានចាកចេញពីវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។ លោក ស៊ូណាក់ ក៏បានធ្វើការ “ប្តេជ្ញាចិត្តច្រើនជាងពេលណាៗទាំងអស់ ដើម្បីបង្ហាញទៅកាន់សាធារណៈជនថាអ្វីដែលលោកកំពុងតែធ្វើ គឺដើម្បីឱ្យមានការផ្លាស់ប្តូរ” លើបញ្ហានានា រួមទាំងសេដ្ឋកិច្ច និងសកម្មភាពធ្វើចំណាក ស្រុក៕
  • លោក ពូទីន ស្បថចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥ ពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំ របស់លោក វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តធ្វើឡើងនៅវិមានក្រឹមឡាំង ហើយនាថ្ងៃអង្គារទី ៧ ខែឧសភា។អ្នកនយោបាយចាស់វស្សាអាយុ៧១ឆ្នាំរូបនេះ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី កាលពីដើមឆ្នាំ២០២៤ ជាមួយសំឡេងគាំទ្រ ៨៧.២៨% ហើយការឡើងកាន់អំណាចអាណត្តិថ្មីនេះ គឺពិធីនេះមិនមានធ្វីប្រែប្រួលឡើង ចាប់តាំងពីឆ្នាំ១៩៩៦មក នៅពេលគេប្រើដូចគ្នានេះ ដើម្បីបើកទំព័រអាណត្តិទីពីររបស់លោក Boris Yeltsin។ ចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន មិនមើលឃើញសញ្ញាបញ្ចប់ ចំណែកឯពិភពលោក ក៏កំពុងតែញាំញីដោយជម្លោះភូមិសាស្រ្តនយោបាយជាច្រើនផងដែរ។ ទោះបីជាយ៉ងណាក៏ដោយ លើកនេះ លោកពូទីន ទំនងជានឹងប្រើប្រាស់រថយន្តប្រធានាធិបតី Aurus Senat ជំនាន់ថ្មី ខុសពីព្រឹត្តិការណ៍មុនៗ។ ពិធីនេះមានការចូលរួមពីតំណាងសភាសហព័ន្ធ ចៅ ក្រមនៃតុលាការធម្មនុញ្ញរុស្ស៊ី សមាជិករដ្ឋាភិបាល និងគណៈ កម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ព្រមទាំងអ្នកវិទ្យាសាស្ត្រឆ្នើម សិល្បករ អត្តពលិកល្បីៗ និងភ្ញៀវបរទេសផងដែរ។ នៅថ្ងៃដដែលនេះ រដ្ឋាភិបាលរុស្ស៊ីចាស់ ក៏នឹងត្រូវលាលែងពីតំណែងផងដែរ ហើយបង្កើតរដ្ឋាភិបាលថ្មី៕
  • អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ី ប្រចាំអាស៊ាន នៅរសៀលថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Dato’ Nur Izzah Wong Mee Choo តំណាងអចិន្ត្រៃយ៍ម៉ាឡេស៊ីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ដើម្បីត្រៀមសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅឆ្នាំ២០២៥។
  • ឯកឧត្តម លី ធុជ ដឹកនាំកិច្ចប្រជុំ គណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា (ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាននៃគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានអាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង ក្នុងនោះក៏មានការចូលរួមផងដែរពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC)។ អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា ដែលមានរដ្ឋសមាជិកចំនួន ៤៦ ដែលមិនទាន់បានអនុវត្តពេញលេញនៅឡើយ។ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ បានជំរុញឱ្យមានការតាមដាន និងណែនាំឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា។ អង្គប្រជុំ បានអនុញ្ញាតឱ្យ លោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីស្រាយបំភ្លឺអំពីបទចោទប្រកាន់ថា ប្រទេសអ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា គណៈកម្មការ បានគាំទ្រប្រទេសអ៊ុយក្រែនដែលមានបំណងដោះស្រាយការចោទប្រកាន់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរកាលក្នុងខែមិថុនា ឆ្នាំ២០២៤ […]
  • ក្រសួងព័ត៌មាន រៀបចំធ្វើតេស្តរកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៏ថា ការធ្វើតេស្តរកសារធាតុញៀន គឺជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ក្រសួងព័ត៌មាន សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរៀបចំធ្វើតេស្ត រកសារធាតុញៀនក្នុងក្របខណ្ឌនៃមន្ត្រីរាជការក្រសួងព័ត៌មាននៅថ្ងៃទី៧ និងទី៨ ខែឧសភា ឆ្នាំ២០២៤ នេះនៅទីស្តីការក្រសួងព័ត៌មាន។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន ១៨៤០ នឹងត្រូវធ្វើតេស្តរកសារធាតុញៀន។ ជាយុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន គឺធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ […]
  • គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ   ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នេះ៕
  • សម្តេចតេជោ ស្នើជាថ្មីឱ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ លោកជំទាវ អោង សានស៊ូជី សម្តេចតេជោ ហ៊ុន សែន បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។ តាមរយៈជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ួងងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីបំណងរបស់សម្តេច ដើម្បី បានជួបស្រីអោង សានស៊ូជី ដើម្បីសួរសុខទុក្ខ។ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួរសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា ជាមួយគ្នានោះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។ សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀត របស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា បន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។ ជាការឆ្លើយតប […]
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ” ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជ កម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោ បាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបន បត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល។ បន្ថែមពីនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ តាមអនឡាញ […]
  • អាជ្ញាធរអ៊ីស្រាអ៊ែល បានសម្រេចបិទការិយាល័យសារព័ត៌មាន Al Jazeeraប្រចាំប្រទេសអ៊ីស្រាអ៊ែល ប៉ូលីសអ៊ីស្រាអែលបានឆ្មក់ចូលបន្ទប់សណ្ឋាគារមួយ ក្នុងទីក្រុង Jerusalem ជាការិយាល័យបណ្តុះអាសន្នរបស់បណ្តាញព័ត៌មាន Al Jazeera បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការបិទប្រតិបត្តិការស្ថានីយ៍ទូរទស្សន៍គ្រប់គ្រងដោយប្រទេសកាតា។ ប្រធានសារព័ត៌មាន Al Jazeera ប្រចាំប្រទេ ក្នុងការបិទការិយាល័សារព័ត៌មានមួយនេះ ថា ជាមហាគ្រោះ និងធ្វើឡើងក្នុងឆន្ទះនយោបាយជាជាងការពិចារណាទៅលើវិជ្ជាជីវ:។ លោក Walid Omary ប្រធានសារព័ត៌មានAl Jazeera ប្រចាំអ៊ីស្រាអ៊ែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមការងារច្បាប់របស់សារព័ត៌មានAl Jazeera ត្រៀមឆ្លើយតប ហើយក៏អាចជាការឡើងតតាំងនៅតុលាការផងដែរ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ប្រកាសបិទសារព័ត៌មាន Al Jazeera ក្នុងហេតុផលរបស់ខ្លួនថា ដើម្បីសន្តិសុខជាតិ។ Al Jazeera ជាស្ថាប័នសារព័ត៌មានទទួលបានការឧបត្ថម្ភមូលនិធិពីរដ្ឋាភិបាលកាតា ដែលសារព័ត៌មាននេះ រិះគន់ខ្លាំងទៅការវាយប្រហាររបស់យោធាអ៊ីស្រាអ៊ែលនៅហ្គាហ្សា និងរាយការណ៍២៤ម៉ោងពីគ្រប់ជ្រុងនៃសង្គ្រាមនៅហ្គាហ្សា។ ចំណាត់ការរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលរួមមានបិទការិយាល័យសារព័ត៌មាន Al Jazeera នៅអ៊ីស្រាអ៊ែល, រឹបអូសឧបករណ៍ចាក់ផ្សាយ, កាត់ផ្តាច់សារព័ត៌មាន Al Jazeera ចេញពីក្រុមហ៊ុនខ្សែកាប និងផ្កាយរណប, រួមនិងបិទវេបសាយ៕
  • ហ្ស៊កដានី ដឹកនាំយន្តហោះជំនួយចំនួន០៥ នៅភាគខាងជើងហ្គាហ្សា អាម៉ានៈ កងកម្លាំងប្រដាប់អាវុធ-អារ៉ាប់-ហ្សកដានី បាននិយាយកាលពី ថ្ងៃអាទិត្យថា ខ្លួនបានអនុវត្តការទម្លាក់យន្តហោះចំនួន៥ នៃជំនួយមនុស្សធម៌ និងស្បៀងអាហារ សំដៅលើទីតាំងជាច្រើននៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Petra បានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់ បែកនោះរួមមានជំនួយសង្គ្រោះ និងជំនួយមនុស្សធម៌ ដើម្បីគាំទ្រប្រជាជន នៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រតិបត្តិការនេះពាក់ព័ន្ធនឹងយន្តហោះមកពីកងទ័ពអាកាសហ្ស៊កដានី អេហ្ស៊ីប សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ កងកម្លាំងប្រដាប់អាវុធបាននិយាយថា ពួកគេនឹងបន្តបញ្ជូនជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តតាមរយៈស្ពានអាកាសមិនថាតាមជើងហោះហើរពីអាកាសយានដ្ឋាន Marka របស់ប្រទេសឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ El-Arish ក្នុងប្រទេសអេហ្ស៊ីប ការទម្លាក់យន្តហោះលើតំបន់ហ្គាហ្សាស្ទ្រីប ឬក្បួន រថយន្តជំនួយផ្លូវគោក។ កងកម្លាំងប្រដាប់អាវុធហ្ស៊កដានីបានធ្វើការទម្លាក់ យន្តហោះចំនួន៩២លើក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកចំនួន២៣១ដោយសហការជាមួយប្រទេសដទៃទៀត៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ប្រទេសចិនគ្រប់គ្រងការធ្វើដំណើរចូល-ចេញជិត៨,៤៧លានដង ក្នងអំឡុង ថ្ងៃឈប់សម្រាក ខែឧសភា ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែឧសភាថា ទីភ្នាក់ងារត្រួតពិនិត្យព្រំដែននៅទូទាំងប្រទេសចិនបានដោះស្រាយការធ្វើដំណើរចូល និងចេញជិត ៨,៤៧លានដង ក្នុងអំឡុងថ្ងៃឈប់សម្រាកខែឧសភា រយៈពេល៥ថ្ងៃ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ពោលគឺកើនឡើង៣៥.១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋបាលបាននិយាយ ថាចំនួនប្រចាំថ្ងៃនៃការធ្វើដំណើរចូលនិងចេញបានកើនឡើងដល់កំពូលនៅថ្ងៃទី ០៣ ខែឧសភា ជាមួយនឹងការធ្វើដំណើរជាង១.៨ លានត្រូវបានកត់ត្រា។ ក្នុងចំណោមការធ្វើដំណើរទាំងអស់ អ្នកធ្វើដំណើរដីគោកមានចំនួនប្រហែល ៤.៧៧លាននាក់។ អ្នកធ្វើដំណើរមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់បានធ្វើដំណើរចំនួន២.៩២លាននាក់ ខណៈដែលអ្នកធ្វើដំណើរមកពីបរទេសមានចំនួន៧៧៩.០០០០ដំណើរ។ រដ្ឋបាលបានកត់ សម្គាល់ឃើញថា តួលេខទាំងបីមានការកើនឡើងគួរឱ្យកត់ សម្គាល់ធៀបនឹងឆ្នាំមុន ដែលកើនឡើង៣៨ ភាគរយ២០.៨ ភាគរយ និង ៩៨.៧ភាគរយរៀងគ្នា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • គ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រេស៊ីល ផ្តាច់ជីវិតមនុស្សកើនឡើងដល់ ៧៨នាក់ ខណៈមនុស្សជាង ១១៥,០០០នាក់ត្រូវផ្លាស់ទីលំនៅ ប្រស៊ីល៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ នៅរដ្ឋឯភាគខាងត្បូងនៃប្រទេសប្រេស៉ីល បានកើនឡើងដល់ចំនួន ៧៨នាក់ហើយ ខណៈដែលមនុស្សជាង ១១៥,០០០នាក់ត្រូវផ្លាស់ទីលំនៅ។ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ចុះទៅដល់រដ្ឋ Rio Grande do Sul ដើម្បីរកមធ្យោបាយសង្រ្គោះ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាមួយអាជ្ញាធរក្នុងតំបន់។ លោក Fabiano Saldanha អភិបាលក្រុង Porto Alegre បានប្រើទូក ម៉ូតូទឹក និងហែលទឹកផងនោះ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលកំពុងបន្ត។ ទឹកជំនន់ពីព្យុះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានប៉ះពាល់ដល់ជាង ២ភាគ ៣នៃទីក្រុងប្រហែល ៥០០នៅក្នុងរដ្ឋ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន ដោយបានធ្វើឱ្យមនុស្សជាង ១១៥,០០០នាក់ត្រូវភៀសខ្លួន។ ចំនួនអ្នកស្លាប់នៅតែអាចកើនឡើងទៀត ខណៈមនុស្ស ១០៥នាក់បន្តបាត់ខ្លួននៅឡើយ៕
  • បំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង នៅស្ថានីយបូមទឹកបឹងទំពុន និងមានសមត្ថភាពបូមទឹកបាន ក្នុងមួយវិនាទីជាង៤០ម៉ែត្រគួប ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគួប ហើយស្ថានីយនេះ ក៏ស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ នេះបើតាមការបញ្ជាក់អោយដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យ ប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយ៏បឹងត្របែក នាព្រឹកថ្ងៃ០៦ ឧសភានេះដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថាស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួល គោក សែន សុខ ពោធិសែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។ ទោះបីជាយ៉ាងណាក្តី […]
  • ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំបំផុតនៅកម្ពុជាគ្រោងចេញជារូបរាងនៅត្បូងឃ្មុំ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ ។ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាល ភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០% នៃផ្ទៃដីប្រទេស៕

ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ


Apr ៣០
០១:០៤:១៦ ល្ងាច ២០២៤
  ២៩ Views
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។
ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយផ្ទាល់ព្រះអង្គថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីររូប គឺឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញទៅទទួលព្រះរាជដំណើររបស់ព្រះអង្គដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មកព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ បានយាងតាមរថយន្តម៉ាកសឺដេសខ្មៅរលើបរលោងដ៏ទំនើប ដែលជាការរៀបចំថ្វាយប្រកបដោយព្រះកិត្តិយសខ្ពស់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញក្នុងរថយន្តនោះ ជាមួយព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ថ្វាយព្រះរាជដំណើរព្រះអង្គពីព្រលានយន្តហោះទៅកាន់សណ្ឋាគាររូសវូតតែម្តង។
ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកកាន់ប្រទេសកម្ពុជានាពេលនេះ មិនមែនជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ ព្រះរាជដំណើររបស់ព្រះមកកម្ពុជា នាពេលនេះ ដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អានជាប្អូនធម៌ជាយូរមកហើយ។
បើតាមការបញ្ជាក់ថារបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹងថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។
ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។
មិនត្រឹមតែទំនាក់ទំនងលក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌ទាំង៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ។
គុណធម៌នៃមិត្តភាពនេះ គេបានកត់សម្គាល់ឃើញថា នៅពេលលោក ថាក់ស៊ីន ត្រូវបានគេយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចយ៉ាងណាក្តី ក៏ព្រះមហាក្សត្រប្រុយណេ និងសម្តេចតេជោ ហ៊ុន សែន នៅតែបន្តរាប់អាន និងជួយជាគំនិតយោបល់នានា ជូនលោក ថាក់ស៊ីន ផងដែរ។ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់ចំណងមិត្ត ភាពនេះខ្លាំងណាស់។
កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។
តាមរយៈព្រះរាជដំណើរយាងមកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់ និងជម្រៅដ៏សែនជ្រៅ ចំពោះចំណងមិត្តភាពមួយនេះ។
ក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក គឺកម្រមានការរាប់អានបែបនេះណាស់។ ចំណងមិត្តភាពនេះអាចរឹងមាំទៅបាន ក៏ដោយសារតែមេដឹកនាំដែលប្រៀបដូចជាដួងតារានៅអាស៊ាន ផ្តល់ការគោរពឱ្យគ្នា មានទស្សនៈនយោបាយ និងទស្សនៈនយោបាយប្រហាក់ប្រហែលគ្នា៕
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)