BBC៖ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយសង្ស័យថាជាការវាយ ប្រហាររបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ តាស់នីម បាននិយាយថា សីយ៉េត រ៉ាហ្ស៊ី ម៉ូសសាវី (Seyyed Razi Mousavi) គឺជា “ទីប្រឹក្សាយោធា ដែលមានបទ ពិសោធន៍” ដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាម។
ទីភ្នាក់ងារនេះ បានបន្តថា គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើតំបន់ សាយយ៉ាត់ដា សៀនណាប់ (Sayyida Zeinab) ភាគអាគ្នេយ៍នៃទីក្រុង ដាម៉ាស់។
អ៊ីស្រាអែលបានធ្វើការវាយប្រហារយោធា ក្នុងប្រទេសស៊ីរី ជាច្រើនឆ្នាំមកហើយ ប្រឆាំងនឹងអ្វីដែលខ្លួននិយាយថា ជាគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
ការវាយប្រហារបានកើនឡើងជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា៕
ប្រែសម្រួលដោយ: ជ ង៉ា






