ព្រះវិហារ ៖ អំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោក សេង ទៀង តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារប្រពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣នៅខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានយកចិត្តទុក្ខដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង ពិសេខគឺសុខទុក្ខរបស់បងប្អូនប្រពលរដ្ឋដែលប្រសូត្របានកូនភ្លោះ៣នាក់ មិនតែប៉ុណ្ណោះ សម្តេច បានចាត់ទុកកូនភ្លោះ ៣នាក់នោះ ជាចៅសម្តេចថែមទៀតផង។
ជាមួយគ្នានោះដែរលោក សេង ទៀង បានណែនាំអោយក្រុមគ្រួសារកូនភ្លោះទាំង៣នាក់នេះ ត្រូវថែរក្សាសុខភាពអោយ បានល្អ។
អំណោយដែលយកមកប្រគល់ជូននៅពេលនេះ មានថវិការចំនួន៥លានរៀល អង្ករ២០០គីឡូក្រាម ស្ករស៥គីឡូក្រាម ទឹកដោះគោចំនួន២កេស និងសារ៉ុង ក្រម៉ាផងដែរ។
សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣នាក់ សុទ្ធតែប្រុស រស់នៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រសូត្រនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ។








