នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានចូលរួមកិច្ចប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត រីឯភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក វីរៈ សាត់ឆៃរៈ ( VIRAK SATCHHAYRAK) មេបញ្ជាការសឹងរងខេត្តច័ន្ទបុរី និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនៅសាលប្រជុំពាណិជ្ជកម្ម ច្រកទ្វារព្រំដែនអន្តរជាតិ បានឡែម ប្រទេសថៃ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការ លើកការងារអន្តោប្រវេសន៍ សន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន រវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ប្រទសថៃ និងរួមគ្នាទប់ស្កាត់ពលករខ្មែរឆ្លងដែនដោយខុសច្បាប់។
ភាគីទាំងពីរ បានរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕






