(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ គ្រួសារយោធិនពិការក្រីក្រ២០៣គ្រួសារ រស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ទទួលគ្រឿងឧបភោគបរិភោគពីសប្បុរសជន និងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងវត្តប្រាសាទសំរោងតេជោសែនជ័យ ក្នុងភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ បានឲ្យលើកឡើងថា នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ មានចំងាយ៦៩គីឡូម៉ែត្រពីទីរួមខេត្ត មានផ្ទៃដី៩២០ហិកតា មានផ្ទះស្នាក់នៅសំរាប់យោធិនពិការចំនួន៤៩៦ខ្នង យោធិនពិការសរុប៥៩៥ គ្រួសារ ដែលមានមនុស្សចំនួន១៨២៧នាក់ ស្រី៨៥៦នាក់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំ
ឆ័ត្រ កងទ័ពជើងគោករបស់ក្រសួងការពារជាតិ កសាងឡើងនៅក្នុងឆ្នាំ២០១១ ផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋ
មន្ត្រីទទួលបន្ទុកបេសកម្មពិសេសរាជរដ្ឋាភិបាល អតីតមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
ក្នុងគោលបំណងជួយទ្រទ្រង់ជីវភាពយោធិនពិការ និងក្រុមគ្រួសាររបស់យោធិនពិការដែលពិការភាពដោយសារតែសង្គ្រាមការពារបូរណភាពទឹកក្នុងសមរភូមិ និងខ្លះបានបាត់បង់ជីវិតកាលពីសម័យសង្គ្រាមផងដែរ។
អំណោយរបស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃរួមទាំងសប្បុរសជនចែកជូនយោធិនពិការ២០៣គ្រួសារ សរុបមានមី២១០កេស អង្គរ៥តោន រួមទាំងស៊ីម៉ង់ត៍សំរាប់កសាងវត្ត៥តោនផងដែរ៕
ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
យោធិនពិការក្រីក្រ២០៣គ្រួសារ ទទួលគ្រឿងឧបភោគ បរិភោគ ពីសប្បុរសជន និងសមាគមចលនាយុវជនកម្ពុជា១៥៧(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ គ្រួសារយោធិនពិការក្រីក្រ២០៣គ្រួសារ រស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ទទួលគ្រឿងឧបភោគបរិភោគពីសប្បុរសជន និងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងវត្តប្រាសាទសំរោងតេជោសែនជ័យ ក្នុងភូមិភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ បានឲ្យលើកឡើងថា នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ មានចំងាយ៦៩គីឡូម៉ែត្រពីទីរួមខេត្ត មានផ្ទៃដី៩២០ហិកតា មានផ្ទះស្នាក់នៅសំរាប់យោធិនពិការចំនួន៤៩៦ខ្នង យោធិនពិការសរុប៥៩៥ គ្រួសារ ដែលមានមនុស្សចំនួន១៨២៧នាក់ ស្រី៨៥៦នាក់។លោកឧត្តមសេនីយ៍បញ្ជាក់ថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ កងទ័ពជើងគោករបស់ក្រសួងការពារជាតិ កសាងឡើងនៅក្នុងឆ្នាំ២០១១ ផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសរាជរដ្ឋាភិបាល អតីតមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ក្នុងគោលបំណងជួយទ្រទ្រង់ជីវភាពយោធិនពិការ និងក្រុមគ្រួសាររបស់យោធិនពិការដែលពិការភាពដោយសារតែសង្គ្រាមការពារបូរណភាពទឹកក្នុងសមរភូមិ និងខ្លះបានបាត់បង់ជីវិតកាលពីសម័យសង្គ្រាមផងដែរ។អំណោយរបស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងព្រះសង្ឃរួមទាំងសប្បុរសជនចែកជូនយោធិនពិការ២០៣គ្រួសារ សរុបមានមី២១០កេស អង្គរ៥តោន រួមទាំងស៊ីម៉ង់ត៍សំរាប់កសាងវត្ត៥តោនផងដែរ៕ដោយ៖នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 5 August 2020





