ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់បានស្លាប់ របួសធ្ងន់ស្រាល១៤នាក់ នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្ល៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១១លើក ៕






