នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយប្រធានសាកលវិទ្យាល័យហុងកុង មុនពេលផ្តល់បឋកថាពិសេស។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើអ្នកជំនាន់ក្រោយវ័យក្មេង ដែលជាអនាគតរបស់ប្រទេសជាតិ។
នៅក្នុងបឋកថាពិសេស ឯកឧត្តមបណ្ឌិត បានចែករំលែកអំពីការវិវត្តន៍ថ្មីៗនៅក្នុងអាស៊ាន ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។






