នៅរសៀលថ្ងៃចន្ទ ២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម John W.H. Denton អគ្គលេខាធិការសភាពាណិជ្ជកម្មអន្តរជាតិ (ICC) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសកម្មភាពថ្មីៗ របស់ ICC នៅអាស៊ីអាគ្នេយ៍ ហើយបានពិភាក្សាអំពីវិស័យសហការដែលអាចធ្វើទៅបាន រវាងអាស៊ាន និង ICC រួមទាំង តាមរយៈគំនិតផ្តួចផ្តើមស្តង់ដារឌីជីថល ជាដើម។






