(ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ៖ ជនល្មើសជនជាតិចិន បើកការវាយប្រហាដោយអាវុធខ្លី កក្រើកស្បៃរាត្រីក្រសមត្ថកិច្ចស្នងការដ្ឋាន ខេត្តព្រះ
សីហនុ បានឲ្យដឹងថា ករណីផ្ទុះអាវុធកក្រើក ក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត។
សមត្ថកិច្ចបន្តថា ករណីខាងលើនេះ ក្រុមជនល្មើស បានប្រើអាវុធខ្លីបាញ់រះ
បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ដោយបង្កឡើងដោយជនជាតិចិន បានបាញ់រះទៅលើជនរងគ្រោះជាជនជាតិចិន ដូចគ្នា។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត ព្រះសីហនុ មានប្រសាសន៍ថា៖ បទល្មើសខាងលើនេះ កម្លាំង ជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ។ចំណែក ជនរងគ្រោះ២ នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅ ព្យាបាលនៅមន្ទីរពេទ្យ ។
សមត្ថកិច្ច ឲ្យដឹងថា ជនល្មើស បាន ជិះរថយន្ត ហាំមើ ស្លាកលេខ ភ្នំពេញ 2BI-7260 បានបាញ់រះដោយអាវុធខ្លី ចូលហាងចាក់សាក់ មួយកន្លែងស្ថិតនៅ ចំណុចមហោស្រពចាស់ក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើង)។
ចំពោះ វត្ថុតាងដកហូតបានរួមមាន ៖
– អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន ២០គ្រាប់។ សំបកកាទុស ១០ សំបក ។រថយន្ដហាំមើ ស្លាកលេខ ភ្នំពេញ 2BI-7260
១គ្រឿង , អាវុធខ្លី ១ដើម ម៉ាក CZ-75 (រលុបលេខ) ដែលជនសង្ស័យយកធ្វើសកម្មភាព។
ជនសង្ស័យ បានសារភាពប្រាប់នគរបាលថា កាំភ្លើងខ្លី របស់ខ្លួនបានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងតំលៃ ២.៨០០$ (ពីរពាន់ប្រាំបីរយដុល្លារអាមេរិក)។
សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះ៖ ១- ឈ្មោះ CHANG JINLONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លង ដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ)។
២- ឈ្មោះ CHA YON BING ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (យកទៅបន្តវីសារ) មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួស ត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។
ជនសង្ស័យទាំង ៤នាក់៖ ១- ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
២- ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លង ដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។
៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ស្នាក់ នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។
៤- ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លង ដែនជាប់ខ្លួន មុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែកសេវាកម្មបំរើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនល្មើស និង វត្ថុតាងសមត្ថកិច្ច កំពុង សាកសួរបន្តតាមនីតិវិធី ឈានដល់កសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)






