ឆ្នាំ២០២៤ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Kishore Mahbubani ពីវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធអាស៊ាន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងពិភពលោក។






