យោងតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា យោធាអ៊ីរ៉ង់បានរៀបចំសេណារីយ៉ូ ឬចំហាក យ៉ាងហោចណាស់១០ សម្រាប់ទប់ទល់ការវាយ ប្រហាររបស់អ៊ីស្រាអែលដែលអាចកើតឡើង។
អ៊ីរ៉ង់បានទម្លាក់គ្រាប់បែកលើអ៊ីស្រាអែលដោយបាញ់មីស៊ីលកាលពីថ្ងៃអង្គារសប្តាហ៍មុន វាយប្រហារលើមូលដ្ឋានយោធាជាច្រើន ជាអ្វីដែលទីក្រុងតេអេរ៉ង់បាននិយាយថាជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំក្រុមហាម៉ាស និងក្រុមហេសបូឡានាពេលថ្មីៗនេះពីសំណាក់អ៊ីស្រាអែល។
អ៊ីស្រាអែលបានប្តេជ្ញាថានឹងបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុតជាការសងសឹក។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយកាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះថា ទីក្រុងតេអេរ៉ង់បានរៀបចំសេណារីយ៉ូ យ៉ាង ហោចណាស់១០ សម្រាប់ឆ្លើយតបទៅនឹងសកម្មភាពណាមួយរបស់អ៊ីស្រាអែល។ ប្រភពយោធារបស់ទីភ្នាក់ងារនេះបាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងមិនចាំបាច់ជាបដិការ ឬការឆ្លើយតបក្នុងកម្រិតដូចគ្នានៃសកម្មភាពរបស់អ៊ីស្រាអែលនោះទេភ្ទុយទៅវិញអាចនឹងកាន់តែធ្ងន់ធ្ងរ និងមានគោលបំណងលើគោលដៅផ្សេងៗគ្នា ដែលនឹងបង្កើនប្រសិទ្ធភាពនៃការឆ្លើយតប៕






