BBC៖ឧត្តមសេនីយជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា ទាហានរុស្ស៊ីប្រហែល១០០.០០០នាក់ និង ទានហានអ៊ុយក្រែនប្រហែល ១០ម៉ឺន នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោកឧត្តមសេនីយ ម៉ាក មីលឡេ (Mark Milley) ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា ជនស៊ីវិលប្រហែល៤ម៉ឺននាក់បានស្លាប់ បន្ទាប់ពីជាប់នៅក្នុងជម្លោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ុយក្រែនបានបង្ហាញពីឆន្ទៈក្នុងការរៀបចំកិច្ចពិភាក្សាមួយចំនួនជាមួយទីក្រុងមូស្គូផងដែរ។ ប៉ុន្តែថ្លែងនៅក្នុងទីក្រុងញូវយ៉ក លោកឧត្តមសេនីយ៍ មីលឡេ បានបន្ថែមថា សម្រាប់កិច្ចចរចាណាមួយដើម្បីទទួលបានជោគជ័យទាំងរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវឈានដល់”ការទទួលស្គាល់គ្នាទៅវិញទៅមក” ថា ជ័យជម្នះក្នុងសម័យសង្គ្រាម ប្រហែលជាមិនអាចសម្រេចបានតាមរយៈមធ្យោបាយយោធានោះទេ។ ឧត្តមសេនីយ មីលឡេ និយាយថា “អ្នកកំពុងសម្លឹងមើលទាហានរុស្ស៊ីជាង១០ម៉ឺននាក់ ដែលត្រូវបានសម្លាប់ និងរងរបួសដែលប្រហែលចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនដូចគ្នា៕
ប្រែសម្រួលដោយ: ជ ង៉ា






