យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខា ធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភព លោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន ១៩៥៩គ្រួសារ ។
ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់ សង់សំណង់ស្រាលដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងចំណោមអ្នកស្រុក១៩៥៩គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន២១១គ្រួសារ ស្រុកអង្គរធំទទួលបានការអនុញ្ញាតចំនួន៣០៥គ្រួសារ ស្រុកពួកទទួលបានការអនុញ្ញាតចំនួន៤៤២ករណី ក្រុងសៀមរាបទទួលបានការអនុញ្ញាតចំនួន៣៥១គ្រួសារ និងស្រុកបន្ទាយស្រីទទួលបានការអនុញ្ញាតបានចំនួន៦៥០គ្រួសារ។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕






