លោកជំទាវ លី អៃលីន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលខ្លី វ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩ មិនទាន់អាចទទួលបានជោគជ័យនោះទេ ពោលគឺអាចចន្លោះពី១២ ទៅ១៨ខែទៅមុខទៀត។
មកដល់ពេលនេះ ពិភពលោក នៅមិនទាន់រកឃើញ វ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩ ជាក់លាក់ណាមួយ ដែលត្រូវបានទទួលស្គាល់ជាសាកលនោះទេ ប៉ុន្តែWHO កំពុងសម្របសម្រួលក្នុងការសាមគ្គីគ្នាជាមួយប្រទេសនានា ដើម្បីសាកល្បងតេស្តវ៉ាក់សាំង និងឱសថព្យាបាលកូវីដ១៩។






