អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា យន្តហោះខ្នាតតូចមួយគ្រឿងផ្ទុកមនុស្ស ៨ នាក់បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុង មេឌែលលី ដោយ បានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។
យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន អូឡាយ៉ា ហឺរេរ៉ា(Olaya Herrera) នៅពេលព្រឹក ហើយបានរាយការណ៍ពីបញ្ហាម៉ាស៊ីន មុនពេលធ្លាក់ចូលទៅក្នុងផ្ទះមួយ បណ្ដាលឲមានផ្សែងខ្មៅយ៉ាងក្រាស់ទៅលើអាកា ស។គណនីធ្វីតធឺ ( Twitter)របស់អាកាសយានដ្ឋានបានរាយការណ៍ថា មនុស្សប្រាំបីនាក់នៅក្នុងយន្តហោះ រួមទាំងអ្នកដំណើរ៦ នាក់ និងនាវិកពីរនាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ទាំងអស់។តែមិនមានការបញ្ជាក់ថាមាននរណាម្នាក់រងរបួសឬស្លាប់នៅក្នុងផ្ទះនោះទេ ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






