អភិបាលនៃរដ្ឋ ហ្គូរៀរ៉ូ (Guerrero) លោក អេវែលិន សាលហ្គាដូ (Evelyn Salgado) បាននិយាយកាលពីថ្ងៃពុធថា ខ្យល់ព្យុះ អូទីស បានសម្លាប់មនុស្ស ៥២ នាក់ និង ៣២ នាក់បាត់ខ្លួននៅក្នុងប្រទេសម៉ិកស៊ិក។
ខ្យល់ព្យុះប្រភេទទី ៥ បានបោកបក់លើឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង របស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី ២៥ ខែតុលា ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានរបស់ អាខេបភូលកូ(Acapulco) និង កូយ៉ូកា ឌឺបេនីទីស (Coyuca de Benitez)។
លោក សាលហ្គាដូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា សកម្ម ភាពទេសចរណ៍ឡើងវិញនៃរមណីយដ្ឋានមាត់សមុទ្រដ៏ល្បីគឺជាមូលដ្ឋានគ្រឹះ បន្ទាប់ពីរយៈពេលជិតពីរខែនេះ។
ប្រែសន្រួលដោយ រម៉ាម វ៉ុង






