ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានឲ្យដឹងថា កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០៨ វេលាម៉ោង៧ និង៣០នាទីព្រឹក នៅចំនុចពយអាវខ្មោច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ មានករណីលិចទូកប្រភេទកន្ទុយវែង ដឹកកម្មករសំណង់ចេញពីភ្លើងស៊ុញូ លុះមកដល់ពយខ្មោច ទូកនោះក៏បានលិច បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់។
សមត្ថកិច្ចនគរបាលបាលសង្កាត់កោះរ៉ុងសន្លឹម បានឱ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែលើ ឃំុព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ចំណែកមនុស្សម្នាក់ទៀត ដែលបាត់ខ្លួន មានឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តកំពត។ សមត្ថកិច្ច និងអ្នកជួយសង្គ្រោះកំពុងស្វែងរក។
មន្ត្រីនគរបាលបញ្ជាក់ថា មូលហេតុនាំឱ្យទូកកន្ទុយវែងខាងលើលេច គឺដោយសារតែដឹកលើសចំណុះ គឺក្នុងមួយទូក ផ្ទុកមនុស្សចំនួន១៣នាក់៕ មនោរៀ









