ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារផែនសណ្តាប់ធ្នាប់សាធារណៈ ដោយ មានការចូលរួម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារ ណៈ ត្រូវបានប្រគល់ជូន រដ្ឋបាលរាជធានី-ខេត្ត យកទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើជាធាតុចូលបន្ថែមទៀត។
ហើយកិច្ចប្រជុំពិភាក្សា នាពេលព្រឹកនេះ គឺយកយោលបល់ រដ្ឋបាលរាជធានី-ខេត្ត ធ្វើជាធាតុចូល ដើម្បីកែលម្អច្បាប់នេះបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ មានប្រសា សន៍កោតសសើរ ចំពោះក្រុមការងារ ដែលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ។ ឯកឧត្តម បានបន្ដថា គិតមកដល់ពេលនេះ សេចក្ដីព្រាងច្បាប់ មានរយៈពេលជាង១ឆ្នាំហើយ ដូច្នេះក្រុមងារការងារត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត។

ឯកឧត្តម រៀបរាប់ថា ក្នុងកិច្ចប្រជុំពិភាក្សានាពេលព្រឹកនេះ មានគោលបំណងធំៗ ចំនួន២ រួមមាន ៖ រៀបរាប់អំពីដំណើរ ការ សេចក្ដីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ និងរៀបរាប់អំពីកម្មវត្ថុ សេចក្ដីព្រាងច្បាប់ស្ដីពី សណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ក៏បានពាក់ព័ន្ធទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ដូច្នេះ សេចក្ដីព្រាងច្បាប់នេះ ក្រុមការងារត្រូវសិក្សាឲ្យបានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារ ណៈ មាន៩ជំពូក និង៤៦មាត្រា ហើយច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដី ថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងសណ្ដាប់ ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភពពីក្រសួងមហាផ្ទៃ






