គណៈកម្មាធិការគោលនយោយបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែមដល់សាធារណជនទូទៅបានស្វែងយល់កាន់តែច្បាស់ អំពីអភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែង ក្នុងការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន ០៤ ជុំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងពេលកន្លងមក សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការដាក់ឱ្យអនុវត្តជាផ្លូវការកាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។
សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ក៏នឹងមានវេទិកាសំណួរ-ចម្លើយ ចំពោះចម្ងល់ និងសំណួរផ្សេងៗពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ៕





