ដើម្បីជំរុញឱ្យមានការ ចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការ ចូលរួមចំណែក ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួង សុខាភិបាលបានណែនាំ ឱសថការីទទួលបន្ទុកបច្ចេកទេស អគ្គនាយក គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនពីលក្ខខណ្ឌមួយចំនួន។
ក្នុងនោះចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ- ១៩ ដែលមាន លេខបញ្ជីកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យា បាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។
ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែគេរហ័សរកអងទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិការពីក្រសួង សុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់និងទិញតេស្ដរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
ជាពិសេសចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជា ពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមាន លេខបញ្ញិកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍គេស្គរហ័ស នេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករ ណ៍តេស្តនេះតម្រូវឱ្យមានការទុក ដាក់ត្រឹមត្រូវ និងត្រូវមាន ប្រភពច្បាស់លាស់ បើមិន ដូច្នោះទេអាចនឹងប្រឈមជាមួយតេស្ដរហ័សដែលមាន គុណភាពមិនត្រឹមត្រូវ ឬអាចជា ផលិតផលក្លែងបន្លំទៀតផង៕






