(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖ថ្នាក់ដឹកនាំមន្ត្រី រាជការ ទូទាំងខេត្តបន្ទាយមានជ័យ បានចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ -១៩ (COVID-19) នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបូរី ដោយចាប់ផ្តើមពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។
ការចាប់ផ្តើមចាក់វ៉ាក់នេះ ដឹកនាំដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញដឹកនាំដោយផ្ទាល់ មន្រ្តីរាជការក្រោមឱវាទនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ក៏ដូចជាអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហា សេនាបតី តេជោ នាយករដ្ឋមន្ត្រី ។
ដោយការទទួលយកការចាក់វ៉ាក់សាំងនេះ ធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំនោះឡើយ ពោលគឺការចាក់វ៉ាក់សាំងនេះដោយឥតគិតថ្លៃ។
សូមជម្រាបផងដែរថា ៖ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ បង្ការជម្ងឺ កូវីដ១៩ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមាន៤ទីតាំង ៖ ១-មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។
២-មន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។៣-មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត។ ៤-មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






