មន្ត្រីប៉ូលីសអេក្វាឌ័រ៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនៅក្នុងការវាយប្រ ហារដែលផ្ទុះឡើង ដែលជាការឆ្លើយតបទៅនឹងការផ្ទេរអ្នកទោសពីកន្លែងដាក់ពន្ធនាគារចង្អៀតដោយជំរុញឱ្យប្រធានាធិបតី ហ្គីលឡឺម៉ូ ឡាសសូ ប្រកាសភាពអាសន្ននៅក្នុងខេត្តចំនួនពីរ។
លោក បាននិយាយថា ការវាយប្រហារពេញមួយយប់ និងនៅព្រឹកថ្ងៃអង្គាររួមទាំងការផ្ទុះចំនួនប្រាំបួននៅក្នុងទីក្រុងចំនួនពីរគឺជា”ការប្រកាសសង្រ្គាមដោយក្រុមជនពាល ដោយលោកបានប្រកាសភាពអាសន្ននៅក្នុងខេត្ត ហ្គាយ៉ាស (Guayas) និងអេសមឺរ៉ាដាស (Esmeraldas) ដែលកងកម្លាំងសន្តិសុខនឹងបង្កើនប្រតិបត្តិការ ហើយបម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ៩យប់នេះតទៅ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






