ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃនេះ បានដឹកនាំក្រុមកាងារចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាសហគមន៍ ដែលកំពុងដាំដុះដំណាំទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខប្រជាសហគមន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផល ទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្តកំពង់ស្ពឺ ឲ្យកាន់តែប្រសើរក្នុងពេលដែលពួកគាត់កំពុងដាំដុះ។
បន្ថែមពីលើមន្ទីរកសិកម្ម ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវមានទំនាក់ទំនង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះដំណាំទំពាំងបាយជូរខ្មែរយើងនេះ ដើម្បីឲ្យអ្នក ទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ ដោយពុំប្រើប្រាស់សារធាតុគីមីណាមួយ ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ។
ម្យ៉ាងទៀត មន្ទីរពាណិជ្ជកម្ម ក៏ត្រូវតែខិតខំស្វែងរកទីផ្សារ ដើម្បីលក់ស្រាទំពាំងបាយជូរ ដែលពួកគាត់បានផលិតតាមបែបធម្មជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗបែបនេះ។
ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ត្រូវរួមគ្នាលើកកម្ពស់សង្វាក់ផលិតកម្មដាំដំណាំកសិកម្មក្នុងស្រុក ដើម្បីបង្កើនជីវភាពរស់នៅ មានការងារឲ្យប្រជាពលរដ្ឋធ្វើកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ៕
ការដាំដុះទំពាំងបាយជូក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានការចាប់អារម្មណ៍ខ្ពស់ ខណៈមន្រ្តីជំនាញ និងអាជ្ញាធរកំពុងតែពង្រីកនិងស្វែងរកទីផ្សារខេត្តកំពង់ស្ពឺ,ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃនេះ បានដឹកនាំក្រុមកាងារចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាសហគមន៍ ដែលកំពុងដាំដុះដំណាំទំពាំងបាយជូរលើផ្ទៃដីដាំដុះប្រមាណជា១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងចំពោះមុខប្រជាសហគមន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំចុះផ្សព្វផ្សាយណែនាំអំពីវិធីសាស្ត្រក្នុងការដាំដុះ និងបង្កើនទិន្នផល ទំពាំងបាយជូរ ដែលប្រជាកសិករកំពុងដាំដុះ និងត្រូវខិតខំលើកទឹកចិត្តបង្កើនផលិតភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងខេត្ត និងក្រៅខេត្តកំពង់ស្ពឺ ឲ្យកាន់តែប្រសើរក្នុងពេលដែលពួកគាត់កំពុងដាំដុះ។បន្ថែមពីលើមន្ទីរកសិកម្ម ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវមានទំនាក់ទំនង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះដំណាំទំពាំងបាយជូរខ្មែរយើងនេះ ដើម្បីឲ្យអ្នក ទទួលទានបានដឹងអំពីផលិតផលក្នុងខេត្តរបស់យើង មានចម្ការទំពាំងបាយជូរដាំដុះបែបធម្មជាតិ ដោយពុំប្រើប្រាស់សារធាតុគីមីណាមួយ ដែលបង្កឲ្យខូចសុខភាពអ្នកទទួលទាននោះឡើយ។ម្យ៉ាងទៀត មន្ទីរពាណិជ្ជកម្ម ក៏ត្រូវតែខិតខំស្វែងរកទីផ្សារ ដើម្បីលក់ស្រាទំពាំងបាយជូរ ដែលពួកគាត់បានផលិតតាមបែបធម្មជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតៗបែបនេះ។ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ត្រូវរួមគ្នាលើកកម្ពស់សង្វាក់ផលិតកម្មដាំដំណាំកសិកម្មក្នុងស្រុក ដើម្បីបង្កើនជីវភាពរស់នៅ មានការងារឲ្យប្រជាពលរដ្ឋធ្វើកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ៕ អ៊ុំ ណូន
Posted by SEATV News 24 Hours on Friday, 8 May 2020





