(ខេត្តប៉ៃលិន,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០)៖ ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង បានរងការដួលរលំ និងខូចខាតយ៉ាងដំណំ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំ លាយឡំ និងខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្ទឹងត្រង់,ភូមិទួលខ្ពស់,ភូមិថ្នល់បត់ ក្នុងឃុំស្ទឹងត្រង់ និងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រជាពលរដ្ឋ ដែលរងគ្រោះបានឲ្យដឹងថា៖ភ្លៀងផ្គររន្ទះ លាយឡំ ជាមួយនឹងខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ភ្លាមៗនោះខ្យល់ ក៏បានបក់បោកប៉ះផ្ទះរបស់ពួកគាត់ បណ្តាលឲ្យរលំ និងប៉ើងដំបូងតែម្តង។ ប្រជាពលរដ្ឋ ដែលរងគ្រោះ បានបន្តថា៖ ក្រោយពីខ្យល់បក់បោក និងភ្លៀងធ្លាក់មួយមេធំ ក៏បណ្ដាលអោយលិចផ្ទះ របស់ពួកគាត់ ដែលធ្វើឲ្យខូចខាត នឹងបាត់បង់សម្ភារ:មួយចំនួន ដូចជាអង្ករ នឹងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ ដែលមូលហេតុ នៃការលិចផ្ទះនោះ គឺបណ្ដាលមកពីប្រព័ន្ធលូរ ស្ទះហូរ មិនទាន់ទើបបណ្ដោយអោយលិចផ្ទះពួកគាត់ផងដែរ។
យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងដែរថា៖ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន៧ខ្នង រួមមាន៖ ភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ចំនួន៤ខ្នងផ្ទះ រួមមានផ្ទះឈ្មោះ ឡុង ចេវ របើកក្បឿង៣០០សន្លឹក,ផ្ទះឈ្មោះ ជុំ ធឿន រលំផ្ទះទាំងស្រុង,ផ្ទះឈ្មោះ ម៉ី សៀន របើកស៊ីប្រូ៤០សន្លឹក និងផ្ទះឈ្មោះ សួស យ៉ម របើកស៊ីប្រូ អស់៣០សន្លឹក ។ភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ផ្ទះឈ្មោះ ព្រំ វង់ របើកស័ង្គីអស់២សន្លឹក,ផ្ទះឈ្មោះ ជ្រិញ ចាន់ថុល របើកស៊ីប្រូអស់១០សន្លឹក និងភូមិទួលខ្ពស់ ខូចខាត១ខ្នងផ្ទះឈ្មោះ ព្រាប យ៉ន របើកស័ង្គសី អស់មួយចំហៀងផ្ទះចំនួន១០សន្លឹងផងដែរ៕
ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើនខ្នង នៅឃុំស្ទឹងត្រង់ (ខេត្តប៉ៃលិន,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០)៖ ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង បានរងការដួលរលំ និងខូចខាតយ៉ាងដំណំ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំ លាយឡំ និងខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្ទឹងត្រង់,ភូមិទួលខ្ពស់,ភូមិថ្នល់បត់ ក្នុងឃុំស្ទឹងត្រង់ និងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។បើតាមប្រជាពលរដ្ឋ ដែលរងគ្រោះបានឲ្យដឹងថា៖ភ្លៀងផ្គររន្ទះ លាយឡំ ជាមួយនឹងខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ភ្លាមៗនោះខ្យល់ ក៏បានបក់បោកប៉ះផ្ទះរបស់ពួកគាត់ បណ្តាលឲ្យរលំ និងប៉ើងដំបូងតែម្តង។ ប្រជាពលរដ្ឋ ដែលរងគ្រោះ បានបន្តថា៖ ក្រោយពីខ្យល់បក់បោក និងភ្លៀងធ្លាក់មួយមេធំ ក៏បណ្ដាលអោយលិចផ្ទះ របស់ពួកគាត់ ដែលធ្វើឲ្យខូចខាត នឹងបាត់បង់សម្ភារ:មួយចំនួន ដូចជាអង្ករ នឹងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ ដែលមូលហេតុ នៃការលិចផ្ទះនោះ គឺបណ្ដាលមកពីប្រព័ន្ធលូរ ស្ទះហូរ មិនទាន់ទើបបណ្ដោយអោយលិចផ្ទះពួកគាត់ផងដែរ។យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងដែរថា៖ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន៧ខ្នង រួមមាន៖ ភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ចំនួន៤ខ្នងផ្ទះ រួមមានផ្ទះឈ្មោះ ឡុង ចេវ របើកក្បឿង៣០០សន្លឹក,ផ្ទះឈ្មោះ ជុំ ធឿន រលំផ្ទះទាំងស្រុង,ផ្ទះឈ្មោះ ម៉ី សៀន របើកស៊ីប្រូ៤០សន្លឹក និងផ្ទះឈ្មោះ សួស យ៉ម របើកស៊ីប្រូ អស់៣០សន្លឹក ។ភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ផ្ទះឈ្មោះ ព្រំ វង់ របើកស័ង្គីអស់២សន្លឹក,ផ្ទះឈ្មោះ ជ្រិញ ចាន់ថុល របើកស៊ីប្រូអស់១០សន្លឹក និងភូមិទួលខ្ពស់ ខូចខាត១ខ្នងផ្ទះឈ្មោះ ព្រាប យ៉ន របើកស័ង្គសី អស់មួយចំហៀងផ្ទះចំនួន១០សន្លឹងផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ
Posted by SEATV News 24 Hours on Sunday, 14 June 2020





