កំពង់ស្ពឺ ៖ ដោយសារតែភ្លើងប្រចណ្ឌ បុរសជាប្តី បានរងរបួសដោយសារតែប្រពន្ធខ្លួនឯង យកកូនកាំបិតចាក់ បណ្តាល អោយរងរបួស ហើយនគរបាលឃាត់ប្រពន្ធ ខណៈដែលបុរស២នាក់ប្តីប្រពន្ធខាងលើនេះបើកហាងខារ៉ាអូខេ ហើយប្រពន្ធ បានច្រៀងជាមួយភ្ញៀវ ប្តីកើតក្តីប្រចណ្ឌក្លាយជាហឹង្សា កាលពីវេលាម៉ង០៨ និង១០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា មានករណីហឹង្សាក្នុងគ្រួសារមួយ នៅភូមិក្របីត្រាំ ឃំុជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ករឡើងដោយឈ្មោះ អ៊ូ សោភណ្ឌ ភេទស្រី អាយុ៣៧ឆ្នាំ ជាម្ចាស់ហាងខារ៉ាអូរខេមួយកន្លែង មិនសូវល្បីឈ្មោះ បានយកកូនកាំបិតចិតបន្លែចាក់ ទៅលើឈ្មោះ យឿក សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ(ជាប្តី) ត្រូវចំកំភួន ជើងស្តាំ១កាំបិត ម្រាមដៃស្តាំ និងចំពោះបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកគងពិសីភ្លាមៗផងដែរ។
តាមសម្តីនគរបាល បាននិយាយបន្តថា បានជាកើតមានរឿងបែបនេះ គឺបណ្តាលមកពីការប្រចណ្ឌ ព្រោះខ្លួនជាម្ចាស់ហាង ខារ៉ាអូខេ ហើយពេល ប្រពន្ធ ចូលច្រៀងជាមួយភ្ញៀវ ទើបប្តីកើតក្តីប្រចណ្ឌ ឈានដល់ប្រើអំពើហិង្សាតែម្តងទៅ។
ចំណែក ប្រពន្ធ ត្រូវបានកម្លាំងនគរបាលស្រុកធ្វើការសាកសួរនាំ រួចកសាងសំណុំរឿងបញ្ជូនបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ អ៊ុ ណូន









