អាជ្ញាធរបាននិយាយថា សាកសពបីនាក់ត្រូវបានទាញចេញពីគំនរបាក់បែកនៃអគារមួយក្នុងរដ្ឋធានី អាំម៉េន (Amman) របស់ប្រទេសហ្ស៊កដានី កាលពីថ្ងៃសុក្រ។ បីថ្ងៃបន្ទាប់ពីវាបានដួលរលំ ចំនួនអ្នកស្លាប់កេីនឡេីងសរុបដល់ ១៣នាក់។ ប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយត្រូវបានដំឡើងចាប់តាំងពីអគារលំនៅដ្ឋានកម្ពស់បួនជាន់បានដួលរលំកាលពី ថ្ងៃអង្គារនៅក្នុងសង្កាត់ ចាបាល អាល វ៉េបដេ (Jabal al-Weibdeh) ដែលជាសង្កាត់មួយ ក្នុងចំណោមសង្កាត់ចាស់បំផុតរបស់ អាំម៉េន (Amman)។ នាយកសន្តិសុខសាធារណៈរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមជួយសង្គ្រោះអាចទាញយកសាកសពបីនាក់បន្ថែមទៀតកាលពីថ្ងៃសុក្រ។ ចំនួនអ្នកស្លាប់ មានចំនួន ១៣នាក់ហេីយ ដោយលោកបានបន្ថែមទៀតថា ការស្វែងរកក៏នៅតែកំពុងបន្ត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ