អ្នកកាសែតអាមេរិកដែលជាប់ឃុំ គឺលោក Evan Gershkovich និងវរសេនីយឯកចារកម្មរុស្ស៊ីម្នាក់ដែលជាប់គុកពីបទឃាតកម្ម នៅទីក្រុងប៊ែកឡាំងលើជន ភៀសខ្លួន Chechen ស្ថិតក្នុងចំណោមមនុស្ស ២៤ នាក់ ដែលត្រូវបានដោះលែង កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការដោះដូរអ្នកទោស នៅភាគខាងកើត និងខាងលិចដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់។
កាសែត Wall Street Journal បាននិយាយថា ខ្លួនពិតជារំភើបជាមួយនឹងការដោះលែង Gershkovich អាយុ ៣២ ឆ្នាំ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា ឆ្នាំ ២០២៣ ហើយត្រូវបានកាត់ទោសឱ្យជាប់ គុកកាលពីខែកក្កដា ឱ្យជាប់ គុក១៦ឆ្នាំ លើបទចោទ ប្រកាន់ចារកម្មដែលត្រូវបានបរិហារដោយសហរដ្ឋ អាមេរិក។ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រធានាធិបតីតួកគី សរុបមកជនជាតិរុស្សី ១០នាក់ រួមទាំងអនីតិជនពីរនាក់ ត្រូវបានផ្លាស់ប្តូរជាជនជាតិលោកខាងលិច និងជនជាតិរុស្សី ១៦នាក់ ដែលជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ីនេះ៕
ប្រែឹម្រួលដោយ ម៉ុក ម៉ានិច






