ក្រុមហ៊ុន Vietjet បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយកាបូនឌីអុកស៊ីត និងការលើកកម្ពស់អាកាសចរណ៍បៃតងតាមរយៈប្រតិបត្តិការជើងហោះហើរដំបូងដោយប្រើប្រាស់ប្រេងឥន្ធនៈដោយចីរភាព (SAF) ដែលចាក់ប្រេងនៅក្នុងប្រទេសវៀត ណាម។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មអាកាស ចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្លាស់ប្តូរពិភពលោកឆ្ពោះទៅរកការធ្វើដំណើរតាម ផ្លូវអាកាសប្រកបដោយចីរភាពផងដែរ។
ជើងហោះហើរ Vietjet ចំនួនពីរដែលប្រើប្រាស់ប្រេង ឥន្ធនៈដោយចីរភាព (SAF) បានចេញដំណើរដោយជោគជ័យពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ដោយឆ្ពោះទៅទីក្រុង Melbourne (ប្រទេសអូស្ត្រាលី) និងទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) ។ ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាពសម្រាប់ការហោះហើរទាំងនេះ ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Petrolimex Aviation ដែលជាក្រុមហ៊ុនផ្តល់ប្រេងយន្តហោះដ៏លេចធ្លោមួយនៅក្នុងប្រទេសវៀតណាម។
ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព ផលិតចេញពីចំណីឆៅ ដូចជា ប្រេងឆា អនុផលកសិកម្ម ជីវម៉ាសឈើ និងកាកសំណល់ផ្សេងៗនេះ ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបានរហូតដល់ ៨០% បើប្រៀបធៀបទៅនឹងឥន្ធនៈហ្វូស៊ីល។
ដោយគោរពតាមស្តង់ដារអាកាសចរណ៍អន្តរជាតិដ៏តឹងរឹង SAF ត្រូវបានប្រើប្រាស់ដោយសុវត្ថិភាពក្នុងប្រតិបត្តិការហោះហើរពាណិជ្ជកម្ម។
លោក Dinh Viet Thang អគ្គនាយកអាជ្ញាធរអាកាស ចរណ៍ស៊ីវិលវៀតណាម មានប្រសាសន៍ថា៖ “ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និង Petrolimex Aviation បានដំណើរការដោយជោគជ័យនូវជើង ហោះហើរអន្តរជាតិដំបូងគេ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព ចាក់ប្រេងនៅក្នុងប្រទេសវៀតណាម ដែលនេះជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយនិរន្តរភាព។
ការប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពនេះ ជាប្រភពនៃមោទនភាពរួមនិងការជំរុញលើកទឹក ចិត្តដ៏ធំធេងសម្រាប់ឧស្សាហកម្មអាកាសចរណ៍ទាំងមូល ខណៈដែលយើងរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលឆ្លុះបញ្ជាំងពីតួនាទីរបស់វៀតណាមក្នុងនាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវសម្រាប់ការអាភវិឌ្ឍសហគមន៍អាកាសចរណ៍ពិភពលោក”។
លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ “ជើងហោះហើរ Vietjet ថ្ងៃ បានកំពុងប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដែលនេះជានិមិត្តរូបនៃជើងហោះហើរពណ៌ បៃតងដ៏មានអត្ថន័យយ៉ាងពិសេស និងការធ្វើដំណើរតាមអាកាសដែលមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ហោះហើរដ៏អស្ចារ្យ ប្រកប ដោយការគិតគូរពីបរិស្ថានជាពិសេសលើផ្លូវអន្តរជាតិ។
នៅក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ក្រុមហ៊ុន Vietjet នៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀតនៅក្នុងអាកាសចរណ៍ និងជំរុញកំណើនប្រកបដោយនិរន្តរភាព”។
ក្រុមហ៊ុន Vietjet បានសហការជាមួយដៃគូអន្តរជាតិដ៏ល្បីៗជាច្រើនក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផ្គត់ផ្គង់ និងអនុវត្ត SAF ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP26 ដើម្បីសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ ២០៥០។
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេ ដែលបានចេញផ្សាយរបាយការណ៍និរន្តរភាព ESG ដ៏ទូលំទូលាយ គាំទ្រដល់ប្រទេសវៀតណាម ស្តីពី យុទ្ធសាស្ត្រកំណើនភាពបៃតង និងគោលដៅអព្យាក្រិតការបូនត្រឹមឆ្នាំ ២០៥០។
ជើងហោះហើរដោយប្រើប្រាស់ប្រេងឥន្ធនៈប្រកបដោយចីរភាព (SAF) ដ៏ជោគជ័យនៅក្នុងអាកាសចរណ៍វៀតណាមទាំងនេះ ត្រូវបានប្រកាសនៅពេលដែល Vietjet បន្តពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបន្តបង្កើនជើងហោះហើរលើផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏ដូចជា នៅលើផ្លូវផ្សេងទៀតនៅទូទាំងអាស៊ីផងដែរ។
ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជើងហោះហើរសៀមរាប-ហាណូយ ដំណើរការជារៀងរាល់ថ្ងៃ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជានូវជម្រើសនៃការហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ៕






