សភារបស់ប្រទេសម៉ុលដាវី បានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល៦០ថ្ងៃទៀត គិតត្រឹមថ្ងៃទី៦ ខែធ្នូ។ គណៈកម្មការសម្រាប់ស្ថានការណ៍គ្រាអាសន្ន នឹងចេញសេចក្តីណែនាំជាកំហិតសម្រាប់រដ្ឋ បាលសាធារណៈកណ្តាល និងមូលដ្ឋានស្ថាប័នសាធារណៈ និងប្រជាពលរដ្ឋ។យោងតាមប្រព័ន្ធផ្សព្វផ្សាយ ម៉ុលដូវ៉ាន់ (Moldovan) រដ្ឋាភិបាលបានធ្វើការសម្រេចចិត្ត ក្នុងគោលបំណងធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលរដូវរងារ គ្រប់គ្រងការធ្វើចំណាកស្រុក និងទូទាត់ហានិភ័យសន្តិសុខណាមួយ។ នាយករដ្ឋមន្ត្រី បានប្រាប់សភាថា ប្រទេសម៉ុលដាវី ស្ថិតក្នុងស្ថានភាព ដែលមិនធ្លាប់មានពីមុនមក ដែលស្ថាប័នត្រូវការឧបករណ៍រហ័សដើម្បីធ្វើអន្តរា គមន៍។ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវស្វែងរកដំណោះស្រាយដើម្បីឱ្យមានអគ្គិសនី និងឧស្ម័នគ្រប់គ្រាន់សម្រាប់ប្រើប្រាស់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






