មន្ទីរសាធារណការនិងដឹកជញ្ជូនកោះកុង បានផ្អាកធ្វើចរាចរ ណ៍ជាបណ្តោះអាសន្ន ការលើកំណាត់ផ្លូវជាតិលេខ ៤៨ ខាងឆ្វេង ត្រង់គ.ម ១៥៤+៣៥០ និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ(ទិសពីភ្នំពេញ) ក្នុងខេត្តកោះកុង ដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរ ច្រោះស្រុត។
សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+ ៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ ។
អាស្រ័យហេតុខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា។






