នៅព្រឹកថ្ងៃពុធ ទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Marco Kamiya តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) ទទួល បន្ទុកឥណ្ឌូណេស៊ី ទីម័រខាងកើត និងកិច្ចការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការនៅក្នុងកិច្ចសហប្រ តិបត្តិការឧស្សាហកម្មតំបន់ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានផ្សេងទៀត រវាងអាស៊ាន និងអង្គការ UNIDO នៅក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។






