ថ្ងៃ អង្គារ ទី២១ ខែ Apr ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សាលាមតេ្តយ្យស្តង់ដារជប៉ុន នឹងបើកដំណើរការនៅភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ភ្នំពេញ-ថ្ងៃទី២៧ ខែកមករា ឆ្នាំ២០២៦៖ ក្រុមសាលាអប់រំអាសារិ (Asari Education Academy Group) ពីប្រទេសជប៉ុន នឹងបើកដំណើរការ សាលាមតេ្តយ្យអន្តរជាតិជប៉ុនអាសារិ (Asari Japan International Kindergarten (AJIK)) នៅរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ សាលាមតេ្តយ្យនេះ មានគោលបំណងនាំយកវិធីសាស្ត្រអប់រំកុមារតូចទំនើប«ការរៀនតាមរយៈការលេង» មកអនុវត្ត ដើម្បីបណ្ដុះសេចក្តីចង់ចេះចង់ដឹង សមត្ថភាពគិតដោយឯករាជ្យ និងការរៀនសូត្រដោយធម្មជាតិរបស់កុមារ។ សាលាមត្តេយ្យដែលគ្រោងបង្កើតឡើងដោយក្រុមសាលាអប់រំអាសារិនេះ គឺនាំយកកម្មវិធីសិក្សាបែបទំនើបពិសេសរបស់ជប៉ុនដែលរួមមាន៖   ទី១.ការរៀនតាមរយៈការលេង (Learning through Play) គឺជាការលេងរបស់កុមារមិនមែនគ្រាន់តែជាពេលវេលាកម្សាន្តនោះទេ ប៉ុន្តែ វាជាច្រកផ្លូវទៅកាន់ការរៀនសូត្រ។ សាលាផ្ដល់តម្លៃលើសំណួរ “ហេតុអ្វី?” និង “ខ្ញុំចង់សាកល្បង” ដែលកើតឡើងក្នុងពេលលេងប្រចាំថ្ងៃ និងបណ្ដុះសមត្ថភាពក្នុងការគិត និងសកម្មភាពដោយឯករាជ្យ។ ទី២.ការរៀនសូត្រដែលកើតចេញពីស្មារតីនៃការស្វែងយល់តាមរយៈកម្មវិធី Ah!So!Bo!។ កម្មវិធី Ah!So!Bo!នេះ ដែលក្រុមសាលាអប់រំអាសារិ បានកំពុងអនុវត្តនៅជប៉ុន គឺជាទម្រង់នៃការអប់រំដែលចាប់ផ្តើមពីស្មារតីស្វែងយល់ពីខាងក្នុងខ្លួនរបស់កុមារ និងពង្រីកការរៀនសូត្រដោយធម្មជាតិតាមរយៈការលេង។ នៅសាលាមត្តេយ្យថ្មីនេះ គោលគំនិតនេះ ត្រូវបានសម្របសម្រួលឱ្យសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់កុមារនៅកម្ពុជា។ […]
  • មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយ លោក Takashi Okami ប្រធានក្រុមហ៊ុន Kojima Holdings Co., Ltd. លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាស៊ូហ្គី និងលោក Kusunoki Rissei ប្រធានសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជ កម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី បានរៀបចំតុបតែងបានយ៉ាងល្អ និងមានភាពទាក់ទាញ ដោយបានដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ព្រមទាំងផ្តល់នូវព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន វិនិយោគិន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបានរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ជប៉ុន និងលើកទឹកចិត្តដល់មជ្ឈមណ្ឌលពាណិជ្ជកម្មឱ្យបន្តរៀបចំសកម្មភាពនានាដែលផ្សព្វផ្សាយពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេស ឯកឧត្តមបានស្នើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម […]
  • រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពល ទាហានថ្មី ចំនួន៣០០នាក់ – បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់ – កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់ – មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម ចំនួន ៣០នាក់ – វិទ្យាស្ថានសេនាធិការ ចំនួន ២០នាក់  
  • ការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សម្រេចបានប្រមាណ ៤០% ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គដោយប្រើប្រាស់បាវ Geotextile ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១)ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២)ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣)ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤)ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ ម៉ែត្រ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព […]
  • រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្ត សញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។ ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុក កំណើតស្រាប់ ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏បានផ្ដល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា លទ្ធផលការងារនេះជាស្មារតីគោរពវិជ្ជាជីវៈ និងឆន្ទៈស្រឡាញ់ប្រជាជនរបស់មន្រ្តីនគរបាល រួមទាំងអាជ្ញាធរ និងថាសកម្មភាពនេះដើរស្របគោលការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្រោមមាគ៌ាដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អ្នកនាំពាក្យក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋាន ដែលបន្តប្រក្រតីភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេស បានមើលឃើញអំពីសារសំខាន់ដែលប្រជាពលរដ្ឋអញ្ជើញទៅកាន់ទីលំនៅឋាន ក្នុងឱកាសឆ្នាំថ្មីអាចនឹងមានតម្រូវការណាមួយក្នុងការស្នើសុំសេវា ដោយមន្ត្រីបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញនូវរាល់សេវាផ្សេងៗ ទោះបីជាពួកគាត់ទើបតែបញ្ចប់ភាពនឿយហត់ក្នុងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នាឱកាសឆ្នាំថ្មីក៏ដោយ៕
  • គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ សម្រេចបានប្រមាណ ៧០% ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា សំណង់អាងទឹកកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។ អាងទឹកនេះបានធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្ត កំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារក៏បានចុះពិនិត្យការដ្ឋានជួសជុលស្ដារឡើងវិញស្ទឹងស្លាប់ផងដែរ ដែលស្ទឹងនេះបានជួបស្ថានភាពគោករាក់ធ្វើឱ្យមានការលិចលង់ដីស្រែចំការផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ រោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាប្រចាំក្នុងរដូវវស្សា បង្កការលំបាកគ្រប់យ៉ាងដល់ខេត្តទាំងពីរខាងលើ។ ការស្តារស្ទឹងនេះគឺដើម្បីជួយរំដោះទឹក និងពង្វាងទឹកដ៏សំខាន់ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងធារទឹក ៣០០ ម៉ែត្រគូបក្នុងមួយវិនាទី៕
  • នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ BUNGO និង ETAZIMA ចូលទស្សនកិច្ចនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន០២គ្រឿង ឈ្មោះ JS BUNGO (MST-464) និងនាវាJS ETAZIMA (MSO-306) ដឹកនាំដោយលោកវរនាវីឯក ស៊ីនសូកេ អាម៉ាណូ មេបញ្ជាការកងពលធំបោសសំអាតមីនលេខ៣ បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី និងលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូបបានចូលរួមពិធីស្វាគមន៍នាវាចំនួនពីរគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន គឺនាវា “Bungo” និងនាវា Etazima” ខណៈពេលចូលចតនៅមូលដ្ឋានសមុទ្ររាម។ ការបញ្ជូននាវាទាំងពីរគ្រឿងមកចូលចតនេះ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន រូមចំណែកដល់ការសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ក៏ដូចជាសន្តិភាព និងស្ថិភាពនៅក្នុងតំបន់ និងក្នុងសហគមន៍អន្តរជាតិ។ នាវាទាំងពីរគ្រឿងនេះ នឹងចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាមរយៈពេល០៤ថ្ងៃ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ សូមរំលឹកថា នាវារបស់កងស្វ័យការពារជើងទឹកជប៉ុន គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជំហានទី១ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ […]
  • ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន របស់រោងចក្រកែច្នៃកាកស្រាបៀរ របស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញថា មានករណីមានក្លិនស្អុយចេញរោងចក្ររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត ដែលប្រមូលទិញកាកស្រាបៀរ និងយីស សម្រាប់ធ្វើការកែច្នៃជាចំណីសត្វ (ផលិតផលពាក់កណ្តាលសម្រេច) សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ មិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិន គ្រប់ចំនួន និងទៅតាមស្ត់ដារបច្ចេកទេស។ ក្រុមការងារបានឱ្យក្រុមហ៊ុនមានការកែលម្អនិងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា។ តំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាធ្វើការកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ ដើម្បីមិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងរោងចក្រ។ សូមបញ្ជាក់ថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងទប់ស្កាត់ការបំពុលបរិស្ថាន ក្រុមការងារអនុវត្តច្បាប់ដូចខាងក្រោម៖ ១-ក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាការពារបរិស្ថាន ២-ក្រុមហ៊ុនត្រូវកែលម្អប្រព័ន្ធគ្រប់គ្រងសម្អាតផ្សែង សម្អាតក្លិនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៣-ក្រុមហ៊ុនត្រូវរកសេវាដឹកជញ្ជូន សំណល់គ្រប់ប្រភេទ មានសំណល់រឹង សំណល់រាវ ដែលមានលិខិតអនុញ្ញាត ទទួលដឹកសំណល់ពីក្រសួងបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានទីតាំទុកដាក់សំណល់ត្រឹមត្រូវ […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដី ព្រាងអនុក្រឹត្យចំនួន២ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២ផ្សេងទៀត ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើក កម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥ មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជាសញ្ញានគរ បាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯក សណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។ សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
  • អ្នកនាំពាក្យសាលារាជធានីភ្នំពេញ÷ ប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ ធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន ៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើនឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំ បិណ្ឌ ឆ្នាំ២០២៤កន្លងមក។ លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា៖ ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៥) មានពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្តក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។ លោកស្រីបន្តថា៖ តួលេខនេះ បើប្រៀប ធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមកគឺមានការកើនឡើងប្រមាណ ២១%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ចាក់ដែរថា៖ ក្នុងចំណោមទាំង២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាបទទួលបានចំណាត់ ថ្នាក់លេ១ ដោយមានចំនួនអ្នកជិះរហូតដល់ជាង២ម៉ឺននាក់ […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពីការបម្រែបម្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកសិក្ខាសាលានេះ រួមជាមួយ ឯកឧត្តម Dato Erywan Pehin Yusof ព្រមទាំង លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ សិក្ខាសាលានេះ រំពឹងថានឹងជួយរៀបចំក្របខណ្ឌប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការបម្រែបម្រួលអាកាសធាតុ និងយុទ្ធសាស្ត្រហិរញ្ញវត្ថុអន្តរកាល ដោយធានាបាននូវការចាប់ផ្តើមយ៉ាងស្វាហាប់ ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរួមរបស់អាស៊ាន។
  • ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើរសង្គ្រោះចំនួនពីរ ដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះ មហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក និងជួយសង្គ្រោះដែលត្រូវបានបណ្តុះបណ្តាល និងការផ្គត់ផ្គង់ជំនួយសំខាន់ៗជាង ៦០ តោន រួមទាំងឧបករណ៍វេជ្ជសាស្ត្រ និងអាហារ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong បាននិយាយថា “Vietjet តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់បេសកកម្មពិសេសទាំងនេះ។ […]
  • Vietjet ពង្រីកទំនាក់ទំនងជាសាកលយ៉ាងសកម្មជាមួយនឹងការភ្ជាប់សេវាកម្មហោះហើរថ្មីៗ រវាងវៀតណាមជាមួយឥណ្ឌា និងជប៉ុនការផ្តល់ជូនពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា! ធ្វើដំណើរដែលមានតម្លៃសំបុត្រចាប់ពីត្រឹមតែ 0 ដុល្លារ! (ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet បានបន្តពង្រឹងការតភ្ជាប់អន្តរជាតិរបស់ខ្លួនជាមួយនឹងការចាប់ផ្តើមផ្លូវហោះហើរត្រង់ចំនួនពីរតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមទៅកាន់ទីក្រុង Hyderabad និង Bengaluru ក្នុងប្រទេសឥណ្ឌា។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីហោះហើរត្រង់ចំនួនពីរដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុង Nagoya និង Fukuoka ក្នុងប្រទេសជប៉ុន។ ការបន្ថែមទាំងនេះនាំឱ្យក្រុមហ៊ុន Vietjet ដែលទើបនឹងបើកដំណើរការ និងប្រកាសការតភ្ជាប់ផ្លូវអាកាសអន្តរជាតិទៅកាន់សេវាកម្មចំនួន ១០ ក្នុងរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រឹងការតភ្ជាប់របស់វៀតណាមទៅកាន់គោលដៅពិភពលោកសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ជប៉ុន សិង្ហបុរី និងចិន។ ការតភ្ជាប់ផ្លូវអាកាសវៀតណាម-ឥណ្ឌា៖ មានកំណើនយ៉ាងរឹងមាំចាប់តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញជើងហោះហើរ វៀតណាម-ឥណ្ឌា ជាមួយនឹងផ្លូវហោះហើរត្រង់ថ្មីចំនួនពីរគឺ ទីក្រុងហូជីមិញ-ហាយដឺរ៉ាបាដ និងទីក្រុងហូជីមិញ-បេងហ្គាលូរុ ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា និងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ រៀងគ្នា។ សេវាកម្មថ្មីទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ ជំរុញទេសចរណ៍ កិច្ចសហការអាជីវកម្ម និងភាពងាយស្រួលក្នុងតំបន់។ ជាមួយនឹងការបន្ថែមផ្លូវហោះហើរទាំងនេះ […]
  • ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ ឆបោកតាមអនឡាញ៖ អាជ្ញាធរកម្ពុជា តាមបង្រ្កាបដល់ទីបញ្ចប់ ប៉ុន្តែ ពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងជៀសវាងគ្រោះថ្នាក់ បច្ចុប្បន្ននេះ អំពើឆបោកតាមអនឡាញ និងល្បែងអនឡាញកំពុងត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបបានជាបន្តបន្ទាប់ និងបន្តតាមបង្រ្កាប បើទោះបីក្រុមឧក្រិដ្ឋជនហាក់ដូចជាកំពុងប្តូរទិសដៅប្រព្រឹត្តបទល្មើសទៅកាន់បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជាក៏ដោយ។ អាជ្ញាធរកម្ពុជា បានប្តេជ្ញាតាមបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ក៏ដូចជា ល្បែងអនឡាញឱ្យអស់ពីប្រទេសកម្ពុជា ដើម្បីស្តារមុខមាត់ប្រទេសជាតិ និងធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ប៉ុន្តែ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋ ពិសេស យុវជន ក៏គួរប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដោយសារតែបទល្មើសអនឡាញនេះ។ កន្លងមក អាជ្ញាធរជំនាញរបស់កម្ពុជា បានបង្រ្កាបទីតាំងនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញ និងល្បែងអនឡាញជាច្រើនកន្លែងទាំងនៅក្នុងរាជធានីភភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ ជាដើម។​ ថ្មីៗនេះទៀតសោត កងកម្លាំងជំនាញនគរបាលជាតិកម្ពុជា បានចុះទៅបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ដោយឃាត់ខ្លួនមនុស្សចំនួន២៥៨នាក់ នៅចំណុចអគារមេគង្គ៧៤ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ អាជ្ញាធរបានចាប់ខ្លួនជនបរទេសមានដល់ទៅ៤សញ្ជាតិ គឺចិនចំនួន២៤៧នាក់ មីយ៉ាន់ម៉ាចំនួន៩នាក់ ម៉ាឡេស៊ីម្នាក់ និងវៀតណាមម្នាក់។ ក្នុងចំណោមនោះ ជនល្មើស១៤នាក់ មានចិន៧នាក់ និងមីយ៉ាន់ម៉ា៧នាក់ ជាប់ពាក់ព័ន្ធការប្រើ​ប្រាស់អំពើហិង្សា និងការបង្ខំឱ្យធ្វើការ។ សម្រាប់ភូមិភាគឦសាននៃប្រទេសកម្ពុជា នេះ គឺជាការបង្រ្កាបបទល្មើសអនឡាញទ្រង់ទ្រាយធំមួយ ដែលទាញឱ្យមានការព្រួយបារម្ភ […]
  • សាលាប្រូមស៍ក្រូវអន្តរជាតិ ដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យអប់រំ ជិត៥០០ឆ្នាំ ពីចក្រភពអង់គ្លេស បង្ហាញវត្តមាននៅព្រះព្រះរាជាណាចក្រកម្ពុជា សាលាប្រូមស៍ក្រូវ អន្តរជាតិកម្ពុជា ពីចក្រភពអង់គ្លេស បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោរបស់ខ្លួន នៅក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីស្ថានទូត សភាពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និង អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀត។ ក្នុងឱកាស.ពិធីបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ឯកឧត្តម Marc Thayre អនុប្រធានបេសកកម្មទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា តំណាងស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដោយមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ជិត៥០០ឆ្នាំមក ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះមកកាន់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំប្រកបដោយគុណភាព […]

វិស័យឯកជនចូលរួមលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងអគារពាណិជ្ជកម្ម


វិច្ឆិកា ០៥
០៤:១១:១២ ល្ងាច ២០២៤
  ៤៧៣ Views
ក្រសួងបរិស្ថាននិងដៃគូបានរៀបចំការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) រដូវកាលទី២” ដែលបានផ្តោតលើការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម។
“ពិធីបិទ និងប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងនេះ បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការ ចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៣ និងបានប្រមូលផ្តុំក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន២១ ចូលរួមប្រកួតប្រជែង។
លោក Frantz Vaganay, សហស្ថាបនិកនៃកម្មវិធី CEE Comp បានអះអាងថា កម្មវិធីប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងបង្អស់នៅកម្ពុជា ក្នុងការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យសណ្ឋាគារនៅកម្ពុជា។
លោកបានថ្លែងអំណរគុណ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគាំទ្រឱ្យមានការប្រកួតប្រជែង CEE Comp ដែលបានទទួលស្គាល់តួនាទីសំខាន់របស់វិស័យឯកជន និងអង្គការអន្តរជាតិ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងប្រសិទ្ធភាពថាមពលនៅកម្ពុជា។
លោកស្រី Laura Pretto, អ្នកជំនាញខាងផ្នែកប្រែប្រួលអាកាសធាតុ, UNDP/CCCA3 បានលើកឡើងថា កម្មវិធីបានទាក់ទាញការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជន ដែលបង្ហាញពីតួនាទីសំខាន់ របស់ក្រុមហ៊ុនពាណិជ្ជកម្ម និងសណ្ឋាគារជាច្រើន ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីអគាររបស់ខ្លួន។
ការចូលរួមពីវិស័យឯកជនកាន់តែច្រើន ធានាដល់នូវការពន្លឿន ក្នុងការទទួលបានហិរញ្ញប្បទាន និងការអនុវត្តរបៀបវារៈ នៃការប្រែប្រួលអាកាសធាតុ នាពេលខាងមុខ។លោកបណ្ឌិត Michael Renfrew តំណាង EnergyLab បានថ្លែងថា ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ក្រុមហ៊ុនដែលតំណាងនៅទីនេះ មានសក្តានុពលសំខាន់ ក្នុងការរៀបចំអនាគតអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពថាមពល តាមរយៈការបញ្ចេញកាបូនទាប ដោយសារគំនិតច្នៃប្រឌិត ចំពោះការវិនិយោគ និងភាពជាអ្នកដឹកនាំសម្រាប់អនាគតប្រទេសមានភាពបៃតង។
លោក François Schnoebelen, នាយកសាលាទេសចរណ៍អង្គការ Ecole Paul Dubrule ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងឆ្នាំនេះ បានថ្លែងថា ការប្រកួតប្រជែងនេះ បានបំផុស គំនិតដល់ស្ថាប័នរបស់លោក ឱ្យគិតឡើងវិញ ពីរបៀបប្រើប្រាស់ថាមពល និងបង្កើតទម្លាប់ប្រើប្រាស់ថាមពល។
តំណាងអង្គការ WWF បានសំដែងការអបអរសាទរ ការចូលរួមចំណែករបស់ស្ត្រី ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។
លោកបានបន្ថែមថា ការប្តេជ្ញាចិត្តរបស់ពួកគេ មិនត្រឹមតែជួយកាត់បន្ថយ ការចំណាយលើថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្តូរជាវិជ្ជមាន ចំពោះបរិស្ថានផងដែរ ជាពិសេសការសន្សំថាមពល និងបានកាត់បន្ថយការបំភាយកាបូន។
សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក៏បានរួមចំណែក លើកទឹកចិត្តអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។
ដូចគ្នាដែរ លោកបណ្ឌិត Sothearath Seang តំណាងក្រុមហ៊ុន សោម៉ា គ្រុប បានបង្ហាញ មោទនភាព ក្នុងការចូលរួមឧបត្ថម្ភកម្មវិធី CEE Comp ក្នុងឆ្នាំនេះ និងបញ្ជាក់ពីពីវឌ្ឍនភាព របស់កម្ពុជា លើប្រសិទ្ធភាពថាមពល និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ក្រុមហ៊ុន Soma Group បានចូលរួមប្តេជ្ញាចិត្ត ចំពោះនិរន្តរភាពថាមពល ដែលផ្តោតលើការអប់រំ ការថែទាំសុខភាព និងបរិស្ថាន សម្រាប់កម្ពុជាមានការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពថាមពល តាមរយៈគោលនយោបាយ និងគំនិតផ្តួចផ្តើមដូចជា គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាព ថាមពលឆ្នាំ ២០២២-២០៣០ ដែលមានគោលដៅ គឺកាត់បន្ថយការប្រើប្រាស់ ថាមពលចំនួន ១៩% នៅឆ្នាំ២០៣០។
ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានជំរុញវប្បធម៌ សន្សំសំចៃថាមពល ពីសំណាក់អ្នកប្រើប្រាស់ ប្រដោយភាពច្នៃប្រឌិត ជួយដល់បរិស្ថាន។
កម្ពុជា បានប្តេជ្ញាចិត្តសម្រេចឲ្យបានជាប្រទេសអព្យាក្រឹតកាបូននាឆ្នាំ ២០៥០ ក៏ដូចជាចូលរួម ការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ។
សកម្មភាពដើម្បីប្រសិទ្ធភាពថាមពលនៅកម្ពុជា ត្រូវបានអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ(NDC) យុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) រួមជាមួយការអនុវត្តពេញលេញនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យអនគតរបស់កម្ពុជា មានភាពស្អាត បៃតង និងចីរភាព។
សូមបញ្ចាក់ថា ការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ចំនួន២លើករួចមកហើយ។ ទាំងរដូវកាលទីមួយ និងរដូវកាលទីពីរ ការអនុវត្តប្រសិទ្ធភាពថាមពល នៅក្នុងអគារពាណិជ្ជកម្ម បានបង្ហាញពីការសន្សំថាមពលយ៉ាងច្រើន និងការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត រហូតដល់ប្រមាណ 350 តោន៕
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)