ចាប់ពីពេលនេះទៅ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព នឹងត្រូវពិន័យចំនួន ៦ ម៉ឺនរៀល ចំណែកអ្នកបើកបរក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យ ១លានរៀល ដោយមិនទាន់រាប់បញ្ចូលពីបញ្ហាបង្កគ្រោះថ្នាក់ផ្សេងទៀត។
នេះបើយោងតាមអនុក្រឹត្យដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែប្រែមាត្រាមួយចំនួននៃអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យនេះ នឹងចាប់ផ្ដើមពីថ្ងៃចុះហត្ថលេខា នៅថ្ងៃទី១៧ ខែមីនា តទៅ ៕





