ខេត្តកំពង់ស្ពឺ ៖ កាលពី រសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះនៅសាលាខេត្តកំពង់ស្ពឺ មានពិធីទទួលអាកុលចំនួន ១៥៤០ ដប និងម៉ាក់ចំនួន ៧០០០ ម៉ាក សម្រាប់បែងចែកដល់មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកំលាំងទាំងបី និងក្រុងស្រុកទាំង ៨ ដើម្បីឲ្យមន្ត្រីរាជការទាំងអស់នោះបានយកទៅលាងដៃសម្អាតជាមួយអាកុល មុនចូលបំពេញការងារ រាជការ និងមានម៉ាសពាក់សម្រាប់ពាក់ការពារធូលី និងការពារជំងឺរលាកដង្ហើមថ្មីកូវីដ ១៩ ដែលពិភពលោកកំពុងព្រួយបារម្ភ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ឯកឧត្តម សូមថ្លែងកោតសរសើរចំពោះអ្នកវិនិយោគទុនទាំងអស់ ដែលបានខិតខំចំណាយទ្រព្យធនផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃជាមួយរដ្ឋបាលខេត្ត ពិសេសជឿ និងទុកចិត្ត ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមបានបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងរាជការ ប្រជាពលរដ្ឋ និងរូបឯកឧត្តមផ្ទាល់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមឱ្យក្រុមហ៊ុន បុរី ឈុន ទីន ដែលបានបណ្តាក់ទុនវិនិយោគលើទឹកដី ខេត្តកំពង់ស្ពឺ លើវិស័យអចលនៈទ្រព្យ បុរី និងផ្ទះល្វែង សូមឱ្យមានអតិថិជនចូលទិញកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕






