ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិផ្សារព្រំជើង និងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន១៥០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជននៅក្នុងប្រទេស ដែលដឹកនាំដោយលោកស្រី មាស វ៉ាន់ធី និងលោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង នាយករង នាយកដ្ឋានសោធននិវត្តន៍ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវត្តព្រំគីរីមរត ហៅវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាថា៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងមានការចង្អុលបង្ហាញពីព្រះមេគណទាំងពីគណៈ ជាពិសេសឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ទើបព្រះអង្គ ខិតខំអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យមានការចូលរួមជាថវិកានិងគ្រឿងឧបភោកបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតទាំងនេះផងដែរ។ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាបន្តថា៖ អំណោយ ដែលចែកជូនប្រជាពលរដ្ឋខ្វះខាត នាពេលនេះគឺបានមកពីការឧបត្ថម្ភ របស់ឧបាសិការ មាស់ វ៉ាន់ធី និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនផ្សេងៗទៀត បើទោះបីជាតិចតួចក្តី ប៉ុន្តែអាចដោះស្រាយបានមួយគ្រាផងដែរ។ជាមួយគ្នានេះព្រះអង្គ ក៍សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានជួយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋនាពេលនេះផងដែរ។
មានប្រសាសន៍ក្នុងឱកាស់នោះដែរលោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង តំណាងក្រុមគ្រួសារ បានលើកឡើងថា៖ ថា្នក់ដឹកនាំខេត្តប៉ៃលិន បានបើកទូលាយដល់ សប្បុរសជនជាតិ-អន្តរជាតិ និងអង្គការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតស្បៀងអាហារ ជាក់ស្តែងការចែកអំណោយសប្បុរសធម៌ ពេលនេះ ពិតជាបានរួមចំណែក និងឆ្លើយតមទៅ នឹងការខ្វះខាតស្បៀង របស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលមានជីវភាពខ្វះខាត ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះចែកជូនដល់មូលដ្ឋានតែម្តង ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចំរុះ ឲ្យអស់លទ្ធភាពដែលខ្លួន មាន ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាពក្នុងគ្រួសារឲ្យបានធូរធាឡើងជាលំដាប់ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ កូនចៅឲ្យបានល្អ រស់នៅស្អាត ហូប ស្អាត ផឹកស្អាតជានិច្ច។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្វះខាតស្បៀងទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី និងថវិកាមួយចំនួនផងដែរ៕
ប្រជាពលរដ្ឋខ្វះខាតចំនួន១៥០គ្រួសារ រស់នៅពីរភូមិក្នុងឃុំស្ទឹងកាច់ ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន តាមរយៈព្រះចៅអធិការវត្តព្រំគីរីមរកតខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិផ្សារព្រំជើង និងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន១៥០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសប្បុរសជននៅក្នុងប្រទេស ដែលដឹកនាំដោយលោកស្រី មាស វ៉ាន់ធី និងលោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង នាយករង នាយកដ្ឋានសោធននិវត្តន៍ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវត្តព្រំគីរីមរត ហៅវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាថា៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលមានជីវភាពខ្វះខាត និងមានការចង្អុលបង្ហាញពីព្រះមេគណទាំងពីគណៈ ជាពិសេសឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ទើបព្រះអង្គ ខិតខំអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឲ្យមានការចូលរួមជាថវិកានិងគ្រឿងឧបភោកបរិភោគ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតទាំងនេះផងដែរ។ព្រះគ្រូសក្យវង្ស វ៉ែន ចន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ បានមានថេរដីកាបន្តថា៖ អំណោយ ដែលចែកជូនប្រជាពលរដ្ឋខ្វះខាត នាពេលនេះគឺបានមកពីការឧបត្ថម្ភ របស់ឧបាសិការ មាស់ វ៉ាន់ធី និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនផ្សេងៗទៀត បើទោះបីជាតិចតួចក្តី ប៉ុន្តែអាចដោះស្រាយបានមួយគ្រាផងដែរ។ជាមួយគ្នានេះព្រះអង្គ ក៍សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានជួយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋនាពេលនេះផងដែរ។មានប្រសាសន៍ក្នុងឱកាស់នោះដែរលោកឧត្តមសេនីយ៍ទោ វ៉ាន់ លីហៀង តំណាងក្រុមគ្រួសារ បានលើកឡើងថា៖ ថា្នក់ដឹកនាំខេត្តប៉ៃលិន បានបើកទូលាយដល់ សប្បុរសជនជាតិ-អន្តរជាតិ និងអង្គការនានា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតស្បៀងអាហារ ជាក់ស្តែងការចែកអំណោយសប្បុរសធម៌ ពេលនេះ ពិតជាបានរួមចំណែក និងឆ្លើយតមទៅ នឹងការខ្វះខាតស្បៀង របស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋណា ដែលមានជីវភាពខ្វះខាត ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះចែកជូនដល់មូលដ្ឋានតែម្តង ។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខិតខំបង្កបង្កើនផលដាំដំណាំចំរុះ ឲ្យអស់លទ្ធភាពដែលខ្លួន មាន ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដោះស្រាយជីវភាពក្នុងគ្រួសារឲ្យបានធូរធាឡើងជាលំដាប់ ជាពិសេសបងប្អូនត្រូវយកចិត្តទុកដាក់ថែរក្សាអនាម័យ កូនចៅឲ្យបានល្អ រស់នៅស្អាត ហូប ស្អាត ផឹកស្អាតជានិច្ច។សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្វះខាតស្បៀងទាំង១៥០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី និងថវិកាមួយចំនួនផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ
Posted by SEATV News 24 Hours on Sunday, 19 April 2020





