BBC៖ មហាសេដ្ឋីឥណ្ឌា មុកខេស អេមបានី (Mukesh Ambani) បានប្រកាសនូវផែនការចំនួន ២៥ពាន់លានដុល្លារ ដើម្បីបើកដំណើរការសេវាអ៊ីនធឺណិតតាមទូរស័ព្ទ 5G នៅក្នុងប្រទេសក្នុងរយៈពេលពីរខែ។ លោកអេមបានី ដែលជាប្រធានក្រុមទូរគមនាគមន៍និយាយថា បណ្តាញល្បឿនលឿននឹងត្រូវបានណែនាំជាលើកដំបូងនៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងញូវដេលី និងមុំបៃ ដែលនឹងត្រូវ ពង្រីកទៅកាន់ប្រទេសឥណ្ឌា នៅខែធ្នូឆ្នាំ ២០២៣។
\ក្រុមហ៊ុនក៏កំពុងធ្វើការជាមួ យ Google ដើម្បីបង្កើតស្មាតហ្វូនតម្លៃ 5G ផងដែរ។
ថ្លែងកាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន Reliance លោក អេមបានី បាននិយាយថា នៅពេលដែលបណ្តាញ 5G របស់ក្រុមហ៊ុននេះដំណើរការពេញលេញ នោះវានឹងជាសេវាកម្មដ៏ធំបំផុតនៅក្នុងពិភពលោក។ សេវាកម្មនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Reliance Jio ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តធំបំផុតរបស់ប្រទេសឥណ្ឌា។ លោក អេមបានី ក៏បាននិយាយផងដែរថា Reliance កំពុងធ្វើការជាមួយបច្ចេកវិទ្យាយក្សរបស់អាមេរិក Google ដើម្បីបង្កើតស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យ។
កាលពីដើមខែនេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ចប់ការដេញថ្លៃតម្លៃ១៩ ពាន់លានដុល្លារសម្រាប់រលកអាកាស រួមទាំងរលកអាកាស 5G ដែលក្រុមហ៊ុនជីអូ ក្លាយជាអ្នកទិញកំពូល។ កាលពីខែឧសភា នាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី បាននិយាយថា 5G នឹង “មិនត្រឹមតែបង្កើនល្បឿនអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជំរុញការអភិវឌ្ឍន៍ និងការងារផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា