នៅព្រឹកថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី ១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ TVRI និង TV AIBD ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ ស្តីពីអាទិភាពទាំងឡាយរបស់អាស៊ាននាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ១៩ ព្រមទាំងការវិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ។






