នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៥ ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងដៃគូសន្ទនា។ កិច្ចប្រជុំនេះ ក៏បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានអត្ថន័យ មានខ្លឹមសារ និងមានប្រយោជន៍ទៅវិញទៅមកផងដែរ។






