ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមការកសាងកម្លាំងយោធា មានតម្លៃ ៣២០ពាន់លានដុល្លារ ដែលវាមានមុខងារបំពាក់ជាមួយនឹងមីសុីល ប្រកប ដោយសមត្ថភាព ការពារការវាយប្រហារប្រទេសចិន និងត្រៀមខ្លួនសម្រាប់ជម្លោះជានិរន្តរភាព ខណៈមានភាពតានតឹងក្នុងតំបន់ រវាងអ៊ុយក្រែន និងរុស្ស៊ី។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida ព្រួយបារម្ភថា រុស្ស៊ីបានកំណត់គំរូ ដែលនឹងលើកទឹកចិត្តចិនឱ្យវាយប្រហារកោះតៃវ៉ាន់ ដោយគំរាមកំហែងដល់កោះជប៉ុននៅជិតនោះ ដែលរំខានដល់ការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកទំនើប និងដាក់សម្ពាធលើផ្លូវសមុទ្រផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា។
នៅក្នុងផែនការរយៈពេលប្រាំឆ្នាំដ៏ធំទូលាយរបស់ជប៉ុន និងកំណែទម្រង់យុទ្ធសាស្ត្រសន្តិសុខជាតិ រដ្ឋាភិបាលបាននិយាយកាល ពីថ្ងៃសុក្រថា ខ្លួនក៏នឹងស្តុកទុកគ្រឿងបន្លាស់ និងគ្រាប់ បែកផ្សេងទៀត ពង្រឹងផ្នែកដឹកជញ្ជូន អភិវឌ្ឍសមត្ថភាពសង្គ្រាមតាមអ៊ីនធឺណិត និងសហការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងគំនិតដូចគ្នាផ្សេង ទៀត ។ ផែនការរបស់ លោក Kishida នឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងដល់ប្រហែល ២ភាគ រយនៃផលិត ផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ហើយបង្កើនចំណែករបស់ក្រសួងការពារជាតិដល់ប្រហែលមួយភាគដប់នៃការចំណាយសាធារ ណៈទាំងអស់៕ប្រែសម្រួលដោយ: ជ ង៉ា






