ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជេីញដឹងនាំវេទិការសាធារណ: និងជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា សម្តេចធិបតី បាននឹងកំពុងបន្តរក្សាសន្តិភាព និងដឹកនាំការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសបានបង្កេីតឱ្យមានរដ្ឋាភិបាលតែមួយ និងសមិទ្ធផល តែមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសេីរចំពោះក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានស្ម័គ្រចិត្តចូលរួមដឹកនាំមូលដ្ឋានឃុំតាំងក្រសាំង ក្នុងការកសាង និងបង្កេីតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសចូលរួមឆ្លេីយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូល ដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពល រដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដេីម្បីយកមកធ្វេីការដោះស្រាយ និងឆ្លេីយតបឱ្យទាន់ពេលវេលា តាមកម្រិត និងតម្រូវការចាំបាច់ជាអាទិភាព។
ឯកឧត្ដមទេសរដ្ឋមន្រ្តី បានដាស់តឿនឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងហ៊ានតស៊ូមតិដេីម្បីសហគមន៍៕






