កាសែត អេល មូនដូ (El Mundo) បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខអេស្បាញបានរកឃើញឧបករណ៍បំផ្ទុះទី៣ ដែលលាក់នៅក្នុងកញ្ចប់ផ្ញើទៅមូលដ្ឋានទ័ពអាកាសនៅ ថ័ររីជុន ដឺអាដូស (Torrejon de Ardoz) នៅខាងក្រៅទីក្រុង ម៉ាទ្រីត (Madrid)។ ប៉ូលិសបាននិយាយថា គ្រាប់បែកសំបុត្រចំនួនពីរត្រូវបានរកឃើញកាលពីថ្ងៃពុធ ដែលផ្ញើទៅកាន់ស្ថានទូតអ៊ុយក្រែនក្នុងទីក្រុងម៉ាឌ្រីដ និងទៅកាន់ក្រុមហ៊ុនផលិតអាវុធនៅទីក្រុង ហ្សារ៉ាហ្គោហ្សា ភាគខាងជើងប្រទេសអេស្ប៉ាញ។ គ្រាប់ទី១បានផ្ទុះបណ្តាលឲ្យមន្ត្រីអ៊ុយក្រែនម្នាក់រងរបួសស្រាល៕
បកប្រែដោយ រម៉ាម វ៉ុង






