នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The World and Viet Nam Report ។ នៅក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីគំនិត និងទស្សនៈរបស់គាត់ ស្តីពីសារៈសំខាន់នៃការរៀបចំវេទិកាអនាគតអាស៊ានលើកដំបូង ព្រមទាំងការចូលរួមចំណែករបស់វៀតណាម នៅក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់។






