ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធា នគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅរសៀលនៅថ្ងៃទី០៦ ខែ មករា បានប្រគល់អំ ណោយ មនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ សម្រាប់ទុកចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ។
ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្ស ធម៌ជាអង្ករ ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង ១៤ ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា អង្ករទំាងនេះគឺជាអំណោយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយអនុសាខាទទួលបានអង្ករចំនួន១០តោន។
ឯកឧត្តមបន្តថា អង្ករដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទាំង១៤ក្នុងឱកាសនេះ គឺសម្រាប់ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មាន ទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុក មេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែល ជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានណែនាំដល់អនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវផ្តល់អំណោយដ៏ថ្លៃថ្លានេះឱ្យដល់ដៃប្រជាពលរដ្ឋតាម រយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយជៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថា កម្ពុជា ក្រោមការចង្អុលបង្ហាញ ជាប្រចាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម កម្ពុជា បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបការចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសក កម្មមនុស្សធម៌ ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរង គ្រោះ និងជន ងាយរងគ្រោះ ដែលបានកើតមានក្នុងមូល ដ្ឋានរាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំង ក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ជាដើមស្របតាមទិសស្លោកទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាដោយ។
សំអាត និងពិសិដ្ឋ






