បេសកជនអង្គការសហប្រជាជាតិ ប្រចាំប្រទេសលីប៊ី លោក អាប់ដួលឡាយ៉េ បាសុីលី (Abdoulaye Bathily) កាលពីថ្ងៃពុធ បាននិយាយថា លោកបានពិភាក្សាអំពីវិធីរៀបចំការបោះឆ្នោតជាតិ របស់ប្រទេសលីប៊ី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយមេបញ្ជាការកងទ័ពលីប៊ី និងប្រធានសភាកាលពីថ្ងៃអង្គារ។
លោក បាសុីលី (Bathily) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី បានសរសេរថា កិច្ចប្រជុំបានផ្តោតលើ របៀបបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការរៀបចំការបោះឆ្នោត ដោយមិនមានការពន្យារពេលបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រទេសលីប៊ីបានបរាជ័យក្នុងការរៀបចំការបោះ ឆ្នោតសកលកាលពីខែធ្នូ ឆ្នាំ ២០២១ ដូចដែលបានគ្រោងទុកពីមុនមក ដោយសារការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោតក្នុងចំណោមគណបក្សលីប៊ី។ កាលពីដើមខែមករា នាយករដ្ឋមន្ត្រីលីប៊ី លោកបាននិយាយថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំការបោះ ឆ្នោតសកលនៅឆ្នាំ ២០២៣នេះ៕
ប្រែសម្រួកដោយ: សាំង ម៉ីស៊ូ






