សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងសម្ពោធ «សៀវភៅ ស» ស្តីពីមូលដ្ឋានគន្លឹះក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត។
ពិធីសម្ពោធ «សៀវភៅ ស» ប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង៣:០០រសៀល នៅ អគារសេរីភាព ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សៀវភៅ ស អាចចាត់ទុកថាជា«កម្រងឯកសាររស់»ដែលមានតម្លៃសម្រាប់អ្នកសារព័ត៌មានមន្ត្រីព័ត៌មាន សិស្ស និស្សិត និងសាធារណជនទូទៅផងដែរ។ សហភាពសហព័ន្ធអ្នកសារ ព័ត៌មា នកម្ពុជា បន្តផ្តល់សៀវភៅនេះជូនដល់សាធារណជន ដោយឥតគិតថ្លៃ។






