មន្ទីរកសិកម្មខេត្តកំពង់ចាម បានឲ្យដឹងថា ការងារបង្ក បង្កើនផលស្រូវរដូវវស្សា សម្រេចបាន ៧២ ៧០១ ហ.ត ស្មើនឹង ៨៤,០៩% នៃផែនការ ៨៦ ៤៦១ ហ.ត ។
ក្នុងនោះមានស្រូវស្រាល ៣៥ ៥៣២ ហ.ត ស្មើនឹង ២០៣,៩៧%នៃផែនការ ១៧ ៤២០ហត, ស្រូវបង្កើនរដូវ អនុវត្តបាន១២ ០១០ ហ.ត ស្មើនឹង ១២៥,៧៧ % នៃផែនការ ៩ ៥៤៩ ហ.ត) ស្រូវកណ្តាល អនុវត្តបាន ១៨ ៨៧៤ ហ.ត ស្មើនឹង ៥៨,៧១% នៃផែនការ ៣២ ១៥០ហ.ត, ស្រូវធ្ងន់ អនុវត្តបាន: ១៨ ២៩៥ ហ.ត ស្មើនឹង ៤៩,៥៩% នៃផែនការ ៣៦ ៨៩១ ហ.ត ។
ចំពោះការប្រមូលផលស្រូវស្រាលបង្កើនរដូវសម្រេចបានចំនួន ៤៨៦ ហ.ត ដោយទទួលបានបរិមាណផល ១៩៧១ តោន។
របាយការណ៍បន្ថែមថា គ្រោះរាំងស្ងួត បានធ្វើឲ្យប៉ះពាល់ផ្ទៃដីសរុបចំនួន ៤ ៩២៥ ហ.ត នៅស្រុកបាធាយចំនួន ៤ ១៤៥ ហ.ត ស្រុកជើងព្រៃ ៥៥៣ ហ.ត និងស្រុកព្រៃឈរ ២២៧ ហ.ត ។
នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តាស្រុក ដែលបានជួបប្រទះនឹងគ្រោះរាំងស្ងួត បានទទួលទឹកភ្លៀង ដែលអាចជួយ សង្គ្រោះបាន៕
វណ្ណា






