ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ បានកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ១៣នាក់។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន និងស្រវឹង៕






